
គេហទំព័រទេសចរណ៍ TripAdvisor ជារៀងរាល់ឆ្នាំ តែងធ្វើការជ្រើសរើសបញ្ជីអច្ឆរិយវត្ថុកំពូលៗរបស់ពិភពលោក ដែលទេសចរចូលចិត្តនិងកោតស្ញប់ស្ញែងជាងគេបំផុត។
ការជ្រើសរើសធ្វើឡើងតាមរយៈការអនុញ្ញាតឲ្យអ្នកទេសចរបោះឆ្នោតជ្រើសរើសទីតាំងទេសចរណ៍ ឬប្រាសាទបុរាណ ឬទីតាំងប្រវត្តិសាស្ត្រនានា ដែលល្បីល្បាញបំផុតនៅលើពិភពលោក។

បញ្ជីអច្ឆរិយវត្ថុទាំង២៥នៅលើពិភពលោកប្រចាំឆ្នាំ២០១៧។
សម្រាប់ឆ្នាំ២០១៧ អង្គរវត្តឈរនៅលំដាប់លេខ១ គឺនៅលើគេបង្អស់ក្នុងចំណោមបញ្ជីអច្ឆរិយវត្ថុទាំង២៥ ជុំវិញពិភពលោក។
ឆ្នាំទៅមិញ ប្រាសាទអង្គរវត្តខ្មែរ មានភ្ញៀវទេសចរបរទេសទៅទស្សនាចំនួន ២លាន ២សែននាក់ ហើយចំនួននេះត្រូវគេរំពឹងថា នឹងបន្តកើនឡើងឥតឈប់ឈរ ខណៈដែលវិស័យទេសចរណ៍កម្ពុជា អភិវឌ្ឍកាន់តែប្រសើរឡើង៕