គំនិត​ពិចារណា!

អ្វីទៅហៅថា "ប្រាក់ខែ​ឆ្លាត" ?


មនុស្ស​ជា​ច្រើន​ចង់​មាន​សេរីភាព​ហិរញ្ញវត្ថុ ប៉ុន្តែ តែងតែ​សួរ​ខ្លួន​ឯង​ថា តើ​ត្រូវ​ចាប់​ផ្តើម​ដោយ​របៀប​ណា​ដើម្បី​សម្រេច​បាន​វត្ថុ​បំណង​នេះ? ជាទូទៅ បើ​ចង់​សម្រេច​វត្ថុ​បំណង​នេះ​ក្នុង​វ័យ​ក្មេង អ្នកត្រូវ​មាន​”ប្រាក់​ខែ​ឆ្លាត”។ តើ​អ្វី​ទៅ​ហៅថា "ប្រាក់​ខែ​ឆ្លាត"? អ្នក​ជំនាញ​ផ្នែក​សេដ្ឋកិច្ច លោក ង៉ែត ជូ ពន្យល់​ដូច​តទៅ។
លោក ង៉ែត ជូ ទីប្រឹក្សា​ជាន់ខ្ពស់​ផ្នែក​សេដ្ឋកិច្ច​នៃ​ក្រុមហ៊ុន​ស្រាវជ្រាវ EMC។
ដោយ

មុននឹង​ទទួល​បាន​ប្រាក់​ខែ​ឆ្លាត អ្នក​ត្រូវតែ​ជា​មនុស្ស​ឆ្លាត​ជា​មុន​សិន ព្រោះ​ប្រាក់​ខែ​ឆ្លាត​ជា​សមិទ្ធផល​របស់​មនុស្ស​ឆ្លាត។ លក្ខណៈ ៣​យ៉ាង​នៃ​ប្រាក់​ខែ​ឆ្លាត គឺ៖ 

១) ជា​ប្រាក់​ខែ​បាន​មក​ពី​ការងារ​ដែល​ផ្តល់​នូវ​ឱកាស​ល្អៗ​ក្នុង​ការ​រៀនសូត្រ និង​ពង្រឹង​សមត្ថភាព​សម្រាប់​អភិវឌ្ឍ​អាជីព ឬ​ធ្វើ​អាជីវកម្ម​ដោយ​ខ្លួន​ឯង។ 

សូម​កុំ​យល់​ច្រឡំ​ថា ចប់​មហា​វិទ្យាល័យ​ហើយ កាតព្វកិច្ច​ក្នុង​ការ​រៀនសូត្រ​ក៏​ចប់​សព្វ​គ្រប់​ដែរនោះ។ តាមពិត កន្លែង​ធ្វើការ​ជា​សាលារៀន​ដ៏​ល្អ​បំផុត ព្រោះ​ជា​កន្លែង​អនុវត្ត​ផ្ទាល់ ដក​បទ​ពិសោធន៍​ពី​ការងារ​ជាក់​ស្តែង។ល។ អ្នក​ត្រូវ​យល់​ថា ក្រៅពី​ការ​ទទួល​បាន​ប្រាក់​ខែ ការ​ចំណាយ​ពេល​ធ្វើការ​១​ថ្ងៃ ៨​ម៉ោង​ជា​ការ​វិនិយោគ​ក្នុង​ការ​កសាង​សមត្ថភាព​ឲ្យ​បាន​រឹងមាំ​ជាង​មុន។ 

២) ជា​ប្រាក់​ខែ​ដែល​មាន​កំណើន​ប្រចាំ​ឆ្នាំ​មិន​ទាប​ជាង​១០%។ 

ប្រសិន​បើ​ប្រាក់​ខែ​ឡើង​តិច​ជាង​១០% នោះ​ជា​ប្រាក់​ខែ​ក្រិន ត្បិត​ដើរ​មិន​ទាន់​ការ​រីក​ចម្រើន​នៃ​សេដ្ឋកិច្ច (កំណើន​សេដ្ឋកិច្ច​ ជា​មធ្យម ៧% និង​អតិផរណា ៣%)។

អ្នក​អាច​ប្រឈម​មុខ​នឹង​ការ​ពន្យល់​ពី​ថ្នាក់​គ្រប់គ្រង​ថា ក្រុមហ៊ុន​មិន​សូវ​ចំណេញ ដូច្នេះ ក្រុមហ៊ុន​មិន​មាន​លទ្ធភាព​ដំឡើង​ប្រាក់​ខែ​នោះ​ទេ។ មុនស្ស​ជា​ច្រើន​តែង​យល់​ថា នោះ​ជា​ការ​សម្រេច​ចិត្ត​របស់​ថ្នាក់​គ្រប់គ្រង ខ្លួន​គ្មាន​សិទ្ធិ​នោះ​ទេ។ ប៉ុន្តែ ភ្លេច​គិត​ថា ថ្នាក់​គ្រប់គ្រង​ក្រុមហ៊ុន​ឆ្លាត​ណាស់ គេ​ហ៊ាន​ចំណាយ​ឲ្យ​តែ​មើល​ទៅ​ឃើញ​ថា​ចំណេញ។ មាន​ន័យ​ថា ឲ្យ​តែ​អ្នក​មាន​សមត្ថភាព​ល្អ ចេះ​មាន​គំនិត​ផ្តួច​ផ្តើម​ក្នុង​ការ​អភិវឌ្ឍ​ក្រុមហ៊ុន យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​បំពេញ​ការងារ នោះ​អ្នក​នឹង​ក្លាយ​ជា​ធនធាន​ដ៏​សំខាន់​សម្រាប់​ក្រុមហ៊ុន។ អ្នក​ទៅ​វិញ​ទេ ដែល​ជា​អ្នក​មាន​ឥទ្ធិពល​លើ​ការ​សម្រេច​ចិត្ត​របស់​ថ្នាក់​គ្រប់គ្រង។ មនុស្ស​ជា​ច្រើន​ចំណាយ​ប្រាក់​ឥត​ស្តាយ​លើ​រថយន្ត​ម៉ាក​ល្បីៗ ព្រោះតែ​គុណភាព ផាសុកភាព និង​ភាព​ទំនើប​នៃ​រថយន្ត។

៣) ជា​ប្រាក់​ខែ​ដែល​យក​ទៅ​ចាត់ចែង​ជា​គ្រាប់​បាយ​និង​គ្រាប់​ពូជ។ 

គ្រាប់​បាយ​សំដៅ​លើ​ការ​ចាយ​វាយ​តែ​លើ​ចំណាយ​ចាំបាច់​សម្រាប់​ការ​រស់នៅ។ គ្រាប់​ពូជ​សំដៅ​លើ​ការ​យក​ទៅ​វិនិយោគ​សម្រាប់​បាន​ប្រាក់​ចំណេញ។ មិន​ចំណាយ​លើ​ភាព​ហ៊ឺហារ ឬ​ខ្ជះខ្ជាយ​លើ​ការ​ទិញ​សម្ភារៈ​ដែល​មិន​ចាំបាច់​នានា។ ទុន​វិនិយោគ ឬ​ហៅ​ថា គ្រាប់​ពូជ សំខាន់​ណាស់​សម្រាប់​ការ​បង្កើត​ធនធាន​បន្ថែម បើ​ពឹង​តែ​ប្រាក់​ខែ​មិន​ចេះ​សន្សំ​គ្រាប់​ពូជ ទោះ​ធ្វើការ​ពេញ​១​ជីវិត​ក៏​ពិបាក​នឹង​ស្គាល់​នូវ​រស​ជាតិ​សេរី​ភាព​ហិរញ្ញវត្ថុ​ដែរ។ 

យោង​តាម​ទឡ្ហីករ​​​ខាង​លើ ខ្ញុំ​ហៅ​ថា “ប្រាក់​ខែ​ឆ្លាត” តាម​ពិត​ប្រាក់​ខែ​ឆ្លាត កើត​ចេញ​ពី​ភាព​ឆ្លាតវៃ​របស់​មនុស្ស មិនមែន​ជា​អ្វី​ដែល​ផ្តល់​ឲ្យ​ដោយ​និយោជក ឬ​ថ្នាក់​គ្រប់គ្រង​នោះ​ទេ។

សួរថា តើ​ធ្វើ​ដូចម្តេច​ទើប​ក្លាយ​ជា​បុគ្គលិក​ឆ្លាត? វិធីងាយៗ​ដើម្បី​ក្លាយ​ជា​បុគ្គលិក​ឆ្លាត ត្រូវ​អាន​ឲ្យ​បាន​ច្រើន ចាត់​ទុក​ការ​ធ្វើការ​ជា​ការ​វិនិយោគ​ដើម្បី​ដក​បទ​ពិសោធន៍ ចេះ​សេព​គប់​បុគ្គល​ឆ្លាត​វៃ​ដទៃ​ទៀត ឧស្សាហ៍​សុំ​យោបល់ និង​ការ​ណែនាំពី​​ថ្នាក់​គ្រប់គ្រង​ផ្ទាល់។ល៕

None



អត្ថបទបន្ទាប់


Emirates ទទួល​បាន​ពាន​រង្វាន់​​4​ ក្នុង​កម្មវិធី World Travel Awards Middle East ឆ្នាំ​2018

ការ​ធ្វើ​ដំណើរតាម​យន្តហោះ​ជា​មធ្យោបាយ​ដ៏​ទំនើប​ថ្មី​មួយ​ដែល​ប្រជាជន​កម្ពុជា​ចាប់​ផ្តើម​និយម​ប្រើប្រាស់​ដើម្បី​ទៅ​ដល់​គោលដៅ​ផ្សេងៗ​របស់​…

ពី​ថ្ងៃ​ស្អែក​ទៅ ​អាច​ចូល​មើល​សួនសត្វ​ភ្នំពេញ​សាហ្វារី​បាន​ហើយ... ប៉ុន្តែ សំបុត្រ​ថ្លៃ​បន្តិច!

សួនសត្វ​ភ្នំពេញ​សាហ្វារី និង​ជា​ព្រៃ​កម្សាន្ដ​ភ្នំពេញ​ធំ​ជាង​គេ​បង្អស់​នៅ​កម្ពុជា បាន​ប្រារព្ធ​ពិធី​ក្រុង​ពាលី និង​ដាក់​ឲ្យ​ដំណើរការ​សាកល្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ