វិស័យចិញ្ចឹមសត្វ

តើទីផ្សារជ្រូករស់មានស្ថានភាពបែបណាក្រោយអាជ្ញាធរបើកឱ្យនាំចូលសាច់បង្កកឡើងវិញជិត៣ខែកន្លងមកនេះ?


គិតមកទល់ពេលនេះមានរយៈពេលជិត៣ខែហើយ ដែលរាជរដ្ឋាភិបាលបានដកបម្រាមហាមឃាត់ការនាំចូលគ្រឿងក្នុង និងបំណែកសាច់សត្វបង្កកជាបណ្តោះអាសន្ន ដែលជាវិធានការដាក់ចេញដើម្បីជួយលើកកម្ពស់ការចិញ្ចឹមសត្វនៅកម្ពុជា។ នៅក្នុងអំឡុងអនុវត្តវិធានការបិទការនាំចូល ទីផ្សារ និងការចិញ្ចឹមជ្រូកមានការកម្រើកឡើងវិញគួរឱ្យកត់សម្គាល់ ក្រោយអ្នកដែលបានបោះបង់ការចិញ្ចឹមកន្លងមកងាកមកចិញ្ចឹមឡើងវិញ។
វិស័យចិញ្ចឹមសត្វ
ដោយ

លោក ហួត រ៉ាដេត ស្ថាបនិកក្រុមហ៊ុនសាច់ជ្រូកជាតិ បានអះអាងថា បច្ចុប្បន្នទីផ្សារជ្រូករស់មានតម្លៃប្រមាណ១ម៉ឺន៥រយរៀលទៅ១ម៉ឺន១ពាន់រៀលក្នុង១គីឡូក្រាម មានការធ្លាក់ចុះប្រមាណ៥រយរៀលក្នុង១គីឡូក្រាម ដោយសារតម្រូវការក្នុងរដូវនេះមានការថមថយជាងរដូវ ប្រាំង និងម្យ៉ាងទៀតដោយសារមានការបើកឱ្យនាំចូលបំណែកគ្រឿងក្នុងឡើងវិញ។ តែយ៉ាងណា លោក យល់ថា តម្លៃនេះនៅមានភាពល្អប្រសើរ ដែលផ្តល់ប្រាក់ចំណេញដល់កសិករ។ ស្ថិតក្នុងស្ថានភាពនេះ លោក ហួត រ៉ាដេត ជំរុញដល់អ្នកចិញ្ចឹមឱ្យពង្រឹងគុណភាព និងសមត្ថភាព ដើម្បីអាចឈរជើងនៅក្នុងទីផ្សារបានយូរអង្វែង។

ស្រដៀងគ្នានេះ លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានគូសបញ្ជាក់ថា មកទល់ពេលនេះ តម្លៃជ្រូករស់ និងសាច់ជ្រូកនៅលើទីផ្សារនៅមានលំនឹងល្អ ខណៈពលរដ្ឋជាអ្នកប្រើប្រាស់មានការយល់ដឹងច្រើនជាងមុន។ បើតាមអ្នកជំនាញរូបនេះ បច្ចុប្បន្នជ្រូករស់មានតម្លៃចន្លោះពី១ម៉ឺនរៀលទៅ១ម៉ឺន១ពាន់រៀលក្នុង១គីឡូក្រាម ពោលគឺនៅមានស្ថិរភាពល្អ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចដកបម្រាមហាមឃាត់ការនាំចូលគ្រឿងក្នុង និងបំណែកសាច់សត្វបង្កកជាបណ្តោះអាសន្ន ក្រោយអនុវត្តបានប្រមាណ១ឆ្នាំ។ ការដកចេញនេះធ្វើឡើងក្រោយរាជរដ្ឋាភិបាលកម្ពុជា សង្កេតឃើញថា ការចិញ្ចឹមសត្វ និងទីផ្សារសត្វនៅកម្ពុជា ហាក់មានភាពល្អប្រសើរឡើងវិញ៕

អត្ថបទ៖ បូ ដូឡា




អត្ថបទបន្ទាប់


តើវិស័យទេសចរណ៍រវាងកម្ពុជា-ថៃ មានការប្រែប្រួលយ៉ាងណា ក្រោយប្រទេសទាំងពីរមានការប៉ះទង្គិចគ្នានៅតាមព្រំដែន?

ភ្ញៀវទសចរជនជាតិថៃ បានឈរលំដាប់លេខមួយ ដែលបានមកកម្សាន្តនៅកម្ពុជា ច្រើនជាងគេ នៅប៉ុន្មានឆ្នាំចុងក្រោយនេះ តួយ៉ាងក្នុងរយៈពេល៤ខែកន្លងមកនេះ ភ្ញៀ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ