ពាណិជ្ជកម្មរវាងវៀតណាម និងអឺរ៉ុប

ពាណិជ្ជកម្មរវាងវៀតណាម និងអឺរ៉ុបឆ្នាំ២០២១ និងក្ដីរំពឹងឆ្នាំ២០២២


អ្នកជំនាញពាណិជ្ជកម្មវៀតណាមបានឱ្យដឹងថា ការនាំចេញទំនិញរបស់វៀតណាមទៅកាន់ទីផ្សារសហភាពអឺរ៉ុបនៅឆ្នាំ២០២២ ត្រូវបានគេរំពឹងថានឹងមានកំណើនច្រើនជាងឆ្នាំ ២០២១នេះទៅទៀត ខណៈដែលអាជីវកម្មវៀតណាមកំពុងទាញយកអត្ថប្រយោជន៍កាន់តែប្រសើរឡើងពីការលើកទឹកចិត្តនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី សហភាពអឺរ៉ុប-វៀតណាម (EVFTA)។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Vietnam Plus។
ទង់ជាតិវៀតណាម និងអ៊ីរ៉ុប
ដោយ

រយៈពេល ២ ឆ្នាំបន្ទាប់ពី ការផ្ទុះឡើងនៃជំងឺកូវីដ១៩ ទាំងវៀតណាម និងសហភាពអឺរ៉ុបកំពុងសម្របខ្លួនកាន់តែប្រសើរឡើង​ចំពោះជំងឺរាតត្បាតសកលមួយនេះ ហើយក៏បានកំពុង​ពន្លឿន​ការចាក់វ៉ាក់សាំងដូស​ជាមូលដ្ឋាន និងការចាក់វ៉ាក់សាំងដូសជំរុញផងដែរ។

ជាពិសេស ទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មវៀតណាម-អឺរ៉ុប ជាមួយ​នឹងមូលដ្ឋាន​គ្រឹះ​ដ៏រឹងមាំពី កិច្ចព្រមព្រៀងពាណិជ្ជកម្ម​សេរី នឹងផ្ដល់នូវឱកាស​​ជាច្រើននៅក្រោយ​​ជំងឺកូវីដ១៩ត្រូវបានបញ្ចប់​ ដែលនាំមកនូវផលប្រយោជន៍ដល់សហគមន៍ធុរកិច្ចនៃភាគីទាំងសងខាង។

ជាក់ស្ដែង ស្ថិតិពីគយវៀតណាមបានបង្ហាញថា ទំហំពាណិជ្ជកម្ម​រវាងវៀតណាម និងសហភាពអឺរ៉ុបឈានដល់ជាង ៥១ ពាន់លានដុល្លារ​ក្នុងរយៈពេល ១១ ខែនៃឆ្នាំ ២០២១ កើនឡើងជិត ១៤ ភាគរយក្នុងរយៈពេលដូចគ្នា​បើធៀបទៅ​នឹងឆ្នាំ ២០២០ បើទោះបីជា​នៅអំឡុងពេលនេះ មានការរំខាន​មេរោគកូវីដ១៩​រាតត្បាត​យ៉ាងណាក្ដី។ ក្នុងនោះ ការនាំចេញរបស់វៀតណាម​ទៅអឺរ៉ុប​មានដល់ទៅជិត ៣៦ ពាន់លាន ដុល្លារ កើនឡើងជាង ១២ ភាគរយ និងការនាំចូលពីអឺរ៉ុបមកវិញ​មានជាង ១៥ ពាន់លានដុល្លារ កើនឡើងប្រមាណ ១៦ ភាគរយ។

បើតាមតួលេខខាងលើនេះ វៀតណាម​ទទួល​បាន​​អតិរេកពាណិជ្ជកម្ម ប្រមាណជាង ២០ ពាន់លានដុល្លារអាមេរិក កើនឡើងជិត ១០ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ត្បិតថាក្នុងបរិបទដែលជំងឺកូវីដ១៩ បានជះឥទ្ធិពលអវិជ្ជមានដល់រាល់សកម្មភាពពាណិជ្ជកម្ម និងវិនិយោគរបស់​វៀតណាម ប៉ុន្តែការអនុវត្តពាណិជ្ជកម្ម​សេរីអឺរ៉ុប-វៀតណាម បានជួយដោះស្រាយ​វិបត្តិសេដ្ឋកិច្ច និងនាំមកនូវឱកាស​​ទីផ្សារចម្រុះ​ថែមទៀត​សម្រាប់​អាជីវកម្មវៀតណាម និងបង្កើនសន្ទុះកំណើនក្រោយជំងឺរាតត្បាត ស្របពេលដែលបច្ចុប្បន្ននេះ អឺរ៉ុប គឺជាទីផ្សារនាំចូល​ធំទី​ពីរ​របស់​ពិភពលោក។

ដូចនេះហើយ សក្ដានុពល​សម្រាប់​ការនាំចេញរបស់វៀតណាម​ទៅកាន់អឺរ៉ុបនៅតែមានទំហំធំក្នុងពេលខាងមុខ  នៅពេលដែលសេដ្ឋកិច្ចអឺរ៉ុប​ងើបឡើងវិញ ដែលធ្វើឱ្យម្រូវការ​នាំចូល​របស់តំបន់មួយនេះកាន់តែកើនឡើង៕ 

អត្ថបទ៖ ស៊ើង និមល់

None



អត្ថបទបន្ទាប់


អ្នកឆ្លងកូវីដ១៩ ប្រចាំថ្ងៃនៅចិនកើនដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន នៅ២១ខែចុងក្រោយនេះ

ប្រទេសចិន នៅថ្ងៃអាទិត្យទី២៦ខែធ្នូ បានរាយការណ៍ពីករណីឆ្លងកូវីដ១៩ ប្រចាំថ្ងៃច្រើនបំផុតមិនធ្លាប់មាន នៅក្នុងតួលេខរយៈពេល ២១ខែចុងក្រោយនេះ ដោយស…

ជនបរទេសរស់នៅសិង្ហបុរី ត្រូវតែចាក់វ៉ាក់សាំងកូវីដ១៩ជាចាំបាច់

រដ្ឋាភិបាលសិង្ហបុរីនឹងតម្រូវឱ្យជនបរទេស ដែលកំពុងស្វែងរកការងារ បន្តសិក្សា ឬរស់នៅក្នុងប្រទេសរបស់ខ្លួន ត្រូវតែទទួលការចាក់វ៉ាក់សាំងបង្កាកូវីដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ