ទុរេនកំពត

ហេតុអ្វីអ្នកដាំទុរេននៅកំពតគួរចងក្រងជាសហគមន៍?


អ្នកជំនាញ និងជាម្ចាស់ចម្ការទុរេននៅខេត្តកំពតបានផ្តល់គំនិតថា អ្នកដាំទុរេនទាំងអស់គួរតែសហការគ្នាចងជាសហគមន៍ ដើម្បីការពារគុណភាព និងកេរ្តិ៍ឈ្មោះទុរេនកំពត ក៏ដូចជាការពារការបន្លំឈ្មោះទុរេនកំពតពីឈ្មួញខិលខូច ដែលតែងតែកើតមានជារឿយៗ។ អ្នកជំនាញជឿជាក់ថា ការឈានទៅដល់ចងគ្នាជាសហគមន៍ ក៏អាចជាផ្ដល់នូវលទ្ធភាព ក្នុងការឈានទៅរកការជំរុញការនាំចេញទុរេនកំពតទៅកាន់ទីផ្សារក្រៅប្រទេសផងដែរ។
ចម្ការទុរេនខេត្តកំពត
ដោយ

យ៉ាងណាមិញ សម្រាប់​ឆ្នាំ​នេះ បើ​តាម​អ្នក​ដាំ​ទុរេន​កំពត​អះអាង​ថា អះអាង​ថា ទិន្នផល និង​តម្លៃ​ទុរេន​ឆ្នាំ​នេះ​មិន​មានការ​ប្រែប្រួល​គួរ​ឲ្យ​កត់សម្គាល់​នោះ​ទេ បើ​ធៀប​នឹង​ឆ្នាំ​មុន ទោះបី​បច្ចុប្បន្ន​កសិករ​ជា​ច្រើន​បាន​ងាក​មក​ដាំ​ទុន​ច្រើន​ជាង​មុន​ក៏​ដោយ​។

ឧកញ៉ា ចាន់ ស៊ី​ថា ម្ចាស់​ចម្ការ​ទុរេន​ដ៏​ធំ​ម្នាក់​នៅ​ខេត្តកំពត ស្នើ​ឲ្យ​អ្នក​ដាំ​ទុរេន​នៅ​ខេត្តកំពត​ទាំងអស់​ត្រូវ​ចេះ​សហការ​គ្នា​តាម​រយៈ​ការ​ចង​ជា​សហគមន៍ ដើម្បី​បង្កើត​សញ្ញា​សម្គាល់​ផលិតផល​ទុរេន​កំពត ដែល​ជា​រឿយ​ៗ​ត្រូវ​បាន​ឈ្មួញ​ខិលខូច​ប្រើ​ឈ្មោះ​បន្លំ​ឲ្យ​ទុរេន​នាំ​ចូល​ពី​ប្រទេស​ជិតខាង សម្រាប់​ដាក់​លក់​បន្លំ​នៅ​លើ​ទីផ្សារ​។ គោលបំណង​នៃ​ការ​ស្នើ​ឲ្យ​ចង​ជា​សហគមន៍​នេះ​គឺ​ដើម្បី​ការពារ​គុណភាព​និង​កេរ្តិ៍ឈ្មោះ​ទុរេន​កំពត និង​ចូលរួម​កាត់​បន្ថយ និង​ទប់ស្កាត់​ការ​ក្លែងបន្លំ​ពី​សំណាក់​ឈ្មួញ​ខិលខូច​មួយ​ចំនួន​។ ជាមួយ​គ្នា​នេះ ឧកញ៉ា ចាន់ ស៊ី​ថា ក៏​បាន​បង្ហាញ​ចំណុច​ពិសេស​មួយ​ចំនួន​ក្នុង​ការ​មើល​ទុរេន​កំពត​ដល់​អតិថិជន​ផង​ដែរ ដូច​ជា​ទុរេន​កំពត​មាន​សំបក​ខៀវខ្ចី បន្លា​ស្រួច និង​មាន​ក្លិនក្រអូប​ឈ្ងុយ​ឈ្ងប់​ជាដើម​។

ពាក់ព័ន្ធ​ទិន្នផល និង​តម្លៃ​ទុរេន​កំពត​នៅ​ឆ្នាំ​នេះ លោក​ឧកញ៉ា ចាន់ ស៊ី​ថា បាន​គូសបញ្ជាក់​ថា តម្លៃ​ទុរេន​កំពត​ឆ្នាំ​នេះ​អាច​លក់​ចេញ​ចន្លោះ​ពី​២​ម៉ឺន​រៀល​ទៅ​៣​ម៉ឺន​រៀល​ក្នុង​១​គីឡូក្រាម​ពោល​គឺ​ប្រហាក់ប្រហែល​នឹង​ឆ្នាំ​មុន ហើយ​ទិន្នផល​ក៏​មិន​មានការ​ប្រែប្រួល​ផង​ដែរ​។ អ្នកជំនាញ​រូប​នេះ​ជឿជាក់​ថា ទិន្នផល​ទុរេន​កំពត​អាច​នឹង​មានការ​កើនឡើង​នៅ​ក្នុង​រយៈពេល​ពីរ​ទៅ​បី​ឆ្នាំ​ខាង​មុខ ដែល​ធ្វើ​ទីផ្សារ​ទុរេន​កំពត​កាន់តែ​មានការ​ប្រកួតប្រជែង ហើយ​ក៏​រំពឹង​ថា នឹង​អាច​ជំរុញ​ឈាន​ដល់​ការ​នាំ​ចេញ​នា​ពេល​ខាង​មុខ​ផង​ដែរ​។

គួរ​បញ្ជាក់​ថា ទុរេន​ក៏​ស្ថិត​នៅ​ក្នុង​ចំណោម​ផលិតផល​សក្ដានុពល​មួយ ដែល​រាជរដ្ឋាភិបាល​តាម​រយៈ​ក្រសួងកសិកម្ម កំពុង​ខិតខំ​ជំរុញ​ដើម្បី​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​ចិន​ផង​ដែរ ខណៈ​ដែល​កន្លង​មក​ផ្លែ​ចេក និង​ស្វាយ​របស់​កម្ពុជា​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ចិន​រួច​ហើយ​។

តួលេខ​ពី​មន្ទី​កសិកម្ម​ខេត្តកំពត​ធ្លាប់​បាន​បង្ហាញ​ថា កាលពី​ឆ្នាំ​២០១៩ ផ្ទៃដី​ដាំ​ដុះ​ទុរេន​នៅ​ក្នុង​ខេត្ត​នេះ​មាន​ប្រមាណ​ជាង ១​ពាន់​២​រយ​ហិ​កតា ក្នុង​នោះ​ផ្ទៃដី​ដែល​ទទួលផល​បាន​ប្រមាណ​តែ ៩៤៣​ហិ​កតា​ប៉ុណ្ណោះ ដោយ​ក្នុង​មួយ​ហិ​កតា​បាន​ផល​ប្រមាណ​ជិត ១៤​តោន នាំ​ឲ្យ​ទិន្នផល​ទុរេន​សរុប​ក្នុង​ឆ្នាំ​២០១៩ មាន​ប្រមាណ​ជិត ១៣​ម៉ឺន​តោន​៕

_



អត្ថបទបន្ទាប់


ធនាគារ ប្រ៊ីដកម្ពុជា ឧបត្ថម្ភថវិកា និងគ្រឿងឧបភោគបរិភោគដល់កុមារកំព្រា

ធនាគារប្រ៊ីដ កម្ពុជា ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន វើលដ៍ប្រ៊ីដ បានឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងថវិកា ដល់អង្គការ “ការអភិវឌ្ឍន៍កុមារកម្ពុជ…

ប្រមុខដឹកនាំកម្ពុជា និងឡាវ មានបំណងសាងសង់ស្ពានតភ្ជាប់គ្នារវាងប្រទេសទាំងពីរ

នាយកដ្ឋមន្ត្រីឡាវ បានស្នើសុំចំៗនៅចំពោះមុខសម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីសាងសង់ស្ពានតភ្ជាប់គ្នារវាងប្រទេសទាំងពីរ ដើម្បីធ្វ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ