អង្គការ WTO

អង្គការពាណិជ្ជកម្មពិភពលោកព្រមានថា ពន្ធគយរបស់លោក ត្រាំ នឹងទាញទម្លាក់កំណើនពាណិជ្ជកម្មពិភពលោកនៅឆ្នាំនេះ


អង្គការពាណិជ្ជកម្មពិភពលោក (WTO) បានព្រមានពីផលប៉ះពាល់នៃវិធានការពន្ធគយរបស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិក មកលើការដោះដូរពាណិជ្ជកម្មរបស់ពិភពលោក។ WTO បានព្យាករថា ការដោះដូរពាណិជ្ជកម្មនៅលើពិភពលោកនឹងសម្រេចបានកំណើនក្រោម ១% នៅឆ្នាំនេះ មុនឡើងដល់ ១,៨% នៅឆ្នាំក្រោយ ដែលទាបជាងអត្រាកំណើនដែលស្ថាប័នឃ្លាំមើល និងដោះស្រាយបញ្ហាពាណិជ្ជកម្មនៅលើពិភពលោកមួយនេះបានព្យាករកាលពីខែមេសា កន្លងទៅ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន the Edge Malaysia។
អង្គការ WTO
ដោយ

អង្គការពាណិជ្ជកម្មពិភពលោកបានព្រមានថា ការដោះដូរពាណិជ្ជកម្មទូទាំងពិភពលោកនឹងធ្លាក់ចុះនៅឆ្នាំនេះ និងឆ្នាំក្រោយ ហើយកត្តាចម្បងបំផុតនៃការធ្លាក់ចុះនេះ គឺដោយសារគំនាបពន្ធគយរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលបានដាក់លើទំនិញរបស់ប្រទេសនានាពេលនាំចូលទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក។ WTO បានបញ្ជាក់នៅក្នុងរបាយការណ៍របស់ខ្លួនដែលទើបចេញផ្សាយកាលពីពេលថ្មីៗនេះថា ក្រោយសម្រេចបានកំណើន ២,៩% នៅឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មសកលនៅឆ្នាំ២០២៥ នឹងធ្លាក់ចុះមកនៅត្រឹម០,៩% ដែលទាបជាងកំណើនដែលខ្លួនបានព្យាករកាលពីខែមេសា ប្រមាណ០,២%។

ជាមួយគ្នានេះ អង្គការ WTO បានព្យាករថា នៅឆ្នាំក្រោយការដោះដូរពាណិជ្ជកម្មទូទាំងពិភពលោកនឹងសម្រេចបានកំណើនក្នុងរង្វង់ ១,៨% តែវាទាបជាងអ្វីដែលអង្គការនេះបានព្យាករកាលពីពេលកន្លងទៅ ដែលរំពឹងសម្រេចបានកំណើនយ៉ាងហោចណាស់ក្នុងរង្វង់ ២,៥%។

លោកស្រី ងូហ្ស៊ី អូកុនចូ អ៊ីវៀឡា (Ngozi Okonjo-Iweala) អគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក បានលើកឡើងថា ស្រមោលនៃភាពមិនច្បាស់លាស់ននៃការដាក់ពន្ធរបស់អាម៉េរិក នៅតែបន្តចោលទម្ងន់ធ្ងន់ទៅលើទំនុកចិត្តការធ្វើអាជីវកម្ម ការវិនិយោគ និងខ្សែច្រវាក់ផ្គត់ផ្គង់ពិភពលោក។ លោកស្រីបានចាត់ទុកភាពមិនច្បាស់លាស់នេះ នៅតែជាកម្លាំងរំខានធំបំផុតក្នុងបរិយាកាសពាណិជ្ជកម្មសកល៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ការិយាល័យឧតុនិយមព្រមានថា ថៃ អាចប្រឈមមុខនឹងគ្រោះធម្មជាតិធ្ងន់ធ្ងរតាំងពីភាគឦសានដល់តំបន់ឆ្នេរសមុទ្រ

ថៃ ដែលបានរងគ្រោះដោយទឹកជំនន់ធ្ងន់ធ្ងរកាលពីឆ្នាំមុនរួចទៅហើយនោះ នឹងអាចបន្តទទួលរងគ្រោះធម្មជាតិនេះបន្ថែមទៀត ហើយវិសាលភាពនៃគ្រោះធម្មជាតិនេះអា…

មិត្តហ្វូន ផ្តល់សេវាពិនិត្យសុខភាពដោយឥតគិតថ្លៃដល់ប្រជាពលរដ្ឋចំនួន ៦០០ នាក់ក្នុងរាជធានីភ្នំពេញ

កាលពីថ្ងៃទី៩ ខែសីហា មិត្តហ្វូន សហការជាមួយដៃគូ មន្ទីរពេទ្យ និងអ្នកជំនាញវេជ្ជសាស្ត្រឈានមុខ បានរៀបចំកម្មវិធីពិនិត្យសុខភាព ពិគ្រោះសុខភាព និង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ