តម្លៃប្រាក់យ៉េន

រដ្ឋមន្ត្រីហិរញ្ញវត្ថុអាម៉េរិកព្រមានថា អស្ថិរភាពតម្លៃប្រាក់យ៉េនជប៉ុន អាចធ្វើឱ្យរង្គោះរង្គើដល់ទីផ្សារហិរញ្ញវត្ថុពិភពលោក


សេដ្ឋកិច្ចសហរដ្ឋអាម៉េរិក ដែលកំពុងប្រឈមមុខនឹងភាពងាយរងគ្រោះស្រាប់ដោយសារសង្គ្រាមពាណិជ្ជកម្ម និងតានតឹងភូមិសាស្ត្រនយោបាយជាមួយអ៊ីរ៉ង់ កំពុងជួបប្រទះសម្ពាធបន្ថែមដ៏គ្រោះថ្នាក់មួយទៀត ចេញពីការប្រែប្រួលតម្លៃយ៉ាងគំហុក និងមិនប្រក្រតីនៃប្រាក់យ៉េនជប៉ុន។
តម្លៃប្រាក់យ៉េន
ដោយ

យោងតាមការរាយការណ៍របស់ភ្នាក់ងារព័ត៌មាន Reuters រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាម៉េរិកលោក ស្កុត បេសសេន (Scott Bessent) បានចេញមុខព្រមានថា ភាពមិនស្ថិតស្ថេរនៃតម្លៃប្រាក់យ៉េន អាចនឹងរុញច្រានឱ្យថ្លៃដើមប្រាក់កម្ចីសម្រាប់គ្រួសារ និងអាជីវកម្មនៅសហរដ្ឋអាម៉េរិកហក់ឡើងខ្ពស់ ថែមទាំងអាចបង្កជាវិបត្តិអស្ថិរភាពហិរញ្ញវត្ថុទូទាំងពិភពលោកទៀតផង។

នៅក្នុងអំឡុងពេលឆ្លើយតបទៅកាន់សមាជិកព្រឹទ្ធសភាអាម៉េរិកមកពីគណបក្សប្រជាធិបតេយ្យ លោក ស្កុត បេសសេន រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុសហរដ្ឋអាម៉េរិកបានទម្លាយឱ្យដឹងថា ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតូក្យូពិតជាបានសហការគ្នាចេញវិធានការអន្តរាគមន៍រួមគ្នា កាលពីចុងខែកក្កដា កន្លងទៅមែន ដើម្បីទប់ស្កាត់ការដួលរំលំនៃតម្លៃប្រាក់យ៉េន។ លោក បានគូសបញ្ជាក់ថា កាលពីថ្ងៃទី៣១ ខែកក្កដា សហរដ្ឋអាម៉េរិក និងជប៉ុនបានអនុវត្តប្រតិបត្តិការប្រមូលទិញប្រាក់យ៉េនរួមគ្នាដ៏កម្រមួយ ដើម្បីទប់ស្កាត់រលកនៃការលក់ចេញប្រាក់យ៉េន និងមូលបត្ររដ្ឋាភិបាលជប៉ុនកុំឱ្យហៀរចូល និងបំផ្លិចបំផ្លាញស្ថិរភាពទីផ្សារហិរញ្ញវត្ថុសកល។

ដើមឡើយអន្តរាគមន៍កម្រិតធ្ងន់នេះបានជួយស្រោចស្រង់ប្រាក់យ៉េន ឱ្យងើបឡើងវិញបន្តិចមកត្រឹមជាង១៥៥យ៉េនក្នុង១ដុល្លារ បន្ទាប់ពីវាបានដាំក្បាលចុះធ្ងន់ធ្ងរបំផុតរហូតដល់១៦៤យ៉េនក្នុង១ដុល្លារ ដែលជាកម្រិតទាបបំផុតមិនធ្លាប់មានក្នុងរយៈពេល៤០ឆ្នាំចុងក្រោយនេះ។ ទោះជាយ៉ាងណាក៏ដោយ កិច្ចខិតខំប្រឹងប្រែងនេះហាក់ដូចជាមិនទាន់គ្រប់គ្រាន់នៅឡើយទេ ដោយសារតែនៅក្នុងការជួញដូរកាលពីថ្ងៃទី២៨ ខែសីហា ប្រាក់យ៉េនបានរអិលធ្លាក់ថ្លៃ និងហើមប៉ោងសាជាថ្មីរហូតដល់១៦០យ៉េនក្នុង១ដុល្លារ ដែលជាសញ្ញាអាសន្នបន្តគំរាមកំហែងដល់ទីផ្សារ។

ដើម្បីការពារកុំឱ្យវិបត្តិនេះរីករាលដាល លោក ស្កុត បេសសេន បានគូសបញ្ជាក់ថា បច្ចុប្បន្នសហរដ្ឋអាម៉េរិកមិនត្រឹមតែធ្វើការយ៉ាងជិតស្និទ្ធជាមួយជប៉ុនប៉ុណ្ណោះទេ ប៉ុន្តែក៏កំពុងសហការជាមួយប្រទេសអាហ្សង់ទីន ផងដែរ ដើម្បីធានាស្ថិរភាពហិរញ្ញវត្ថុ និងបង្ការកុំឱ្យភាពមិនច្បាស់លាស់រយៈពេលខ្លីនេះ រីករាលដាលក្លាយជាវិបត្តិសេដ្ឋកិច្ចក្នុងតំបន់កាន់តែធំ ដែលអាចជះឥទ្ធិពលអវិជ្ជមានមកលើសេដ្ឋកិច្ចអាម៉េរិក៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ជាង១០ឆ្នាំ Samsung រកចំណូលបាន៥០០ពាន់លានដុល្លារពីការនាំចេញទូរសព្ទពីវៀតណាមទៅកាន់ទីផ្សារអន្តរជាតិ

ក្រុមហ៊ុនយក្សផ្នែកបច្ចេកវិទ្យារបស់កូរ៉េខាងត្បូង Samsung Electronics បានទម្លាយទិន្នន័យដ៏ជោគជ័យមួយថា បន្ទាប់ពីបានបោះទីតាំងប្រតិបត្តិការយ៉…

រដ្ឋមន្ត្រីការពារជាតិអាម៉េរិក​ច្រានចោលដំណឹងដែលថា លោកនឹងឈរឈ្មោះប្រជែងតំណែងប្រធានាធិបតី​ ខណៈសមរភូមិស្នងតំណែងបន្តពីលោក ត្រាំ កាន់តែឡើងកម្ដៅ

ការប្រជែងតំណែងប្រធានាធិបតីអាម៉េរិក​នៅឆ្នាំ២០២៨ ទើបស្ថិតនៅដំណាក់កាលដំបូងប៉ុណ្ណោះ ប៉ុន្តែសមរភូមិស្នងតំណែងក្នុងជួរគណបក្សសាធារណរដ្ឋ កំពុងច…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ