Popular

Articles by all time popularity

ក្រុមហ៊ុន​ចំនួន១២​ទទួល​បាន​ពាន​ពី​កម្មវិធី Cambodia Property Award ឆ្នាំ​២០១៨

ដោយ​ រ៉ឹម ភារី
Cambodia Property Award ប្រចាំឆ្នាំ២០១៨ ត្រូវបានរៀបចំឡើងដោយក្រុមហ៊ុន Property Guru ដែលក្នុងនោះមានពានសរុបចំនួន២៦ បានប្រគល់ជូនក្រុមហ៊ុនវិនិយោគលើវិស័យអចលនទ្រព្យចំនួន១២ ដែលមានស្នាដៃល្អជាងគេនៅក្នុងការសាងសង់សំណង់នៅកម្ពុជា។ នេះជាកម្មវិធីប្រកួតពានដ៏ធំមួយ ដែលបានរៀបចំជាលើកទី៣ហើយ និងប្រព្រឹត្តទៅនៅសណ្ឋាគារសូហ្វីតែលរាជធានីភ្នំពេញ កាលពីរាត្រីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ ដែលមានការចូលរួមជាច្រើនពីសំណាក់ក្រុមហ៊ុនអភិវឌ្ឍន៍វិស័យអចលនទ្រព្យ និងតំណាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ផងដែរ។