អ្នកជំនាញជំរុញឱ្យរដ្ឋាភិបាល វះកាត់មន្ត្រីនៅច្រកព្រំដែន ដែលបណ្តោយឱ្យទុរេនថៃ ហូរចូលទីផ្សារកម្ពុជា ដើម្បីស្តារទំនុកចិត្តពលរដ្ឋ
ដោយ
សញ្ញាអាសន្ន នៃវិបត្តិទំនុកចិត្តកំពុងផ្ទុះឡើង ក្រោយមានការលេចធ្លាយការលួចនាំទុរេនខុសច្បាប់ពីប្រទេសថៃ មកកាន់ទីផ្សារកម្ពុជា ដែលឆ្លុះបញ្ចាំងពីភាពចន្លោះប្រហោង នៃយន្តការត្រួតពិនិត្យតាមព្រំដែន។ អ្នកជំនាញបានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងថា បញ្ហានេះមិនត្រឹមតែប៉ះពាល់ដល់សេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែវាកំពុងបំបែកបាក់សាមគ្គីភាពជាតិ រវាងពលរដ្ឋ និងមន្ត្រីរាជការ។ តើដល់ពេល ដែលរដ្ឋាភិបាល ត្រូវដាក់កំហិតលើមន្ត្រីអនុវត្តច្បាប់នៅតាមច្រកព្រំដែន ជាជាងការដេញតាមបង្ក្រាបនៅខាងក្នុងឬយ៉ាងណា?