#ច្រកសមុទ្រ​ហ័រម៉ូស

Articles by Tag ច្រកសមុទ្រ​ហ័រម៉ូស

ក្រុមអ្នកជំនាញព្រមានថា ទោះបីអាម៉េរិក និងអ៊ីរ៉ង់ ឈានដល់កិច្ចព្រមព្រៀង ក៏ការនាំចេញ​ប្រេងកាត់ច្រកសមុទ្រ​ហ័រម៉ូស​ មិនអាចឈានដល់កម្រិតមុនសង្គ្រាមអ៊ីរ៉ង់វិញដែរ

ដោយ​ ​ ខេមបូណូមីស
​​ក្រុមអ្នកជំនាញផ្នែកថាមពល និងដឹកជញ្ជូនតាម​ផ្លូវសមុទ្រ បានព្រមានថា បរិមាណនាំចេញប្រេងឆ្លងកាត់ច្រកសមុទ្រហ័រម៉ូសនឹងមិនអាចវិលត្រលប់ទៅរកកម្រិតដូចមុនសង្គ្រាមអ៊ីរ៉ង់​វិញ​បានឡើយ ទោះបីសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់ ឈានដល់កិច្ចព្រមព្រៀងក៏ដោយ។ ការវាយតម្លៃបែបនេះធ្វើឡើងដោយលើបទពិសោធ​ដែលបានកើតឡើងនៅសមុទ្រក្រហម ដោយចរាចរណ៍កប៉ាល់​បានធ្លាក់ចុះយ៉ាងខ្លាំងកាលពីឆ្នាំ២០២៤ ក្រោយមាន​ការវាយប្រហារពីក្រុមសកម្ម​ប្រយុទ្ធហ៊ូធី។