សង្គ្រាមអាម៉េរិក-អ៊ីរ៉ង់បន្ដឆេះឆួល ច្រកសមុទ្រហ័រម៉ូសត្រូវបានបិទជាថ្មី ជំរុញឱ្យតម្លៃមាសដាំក្បាលចុះ និងប្រេងឆៅហក់ឡើងថ្លៃយ៉ាងគំហុក
ដោយ
តម្លៃមាសបានដាំក្បាលចុះ និងប្រេងហក់ឡើងថ្លៃស្រឺតៗឡើងវិញភ្លាមៗនៅ ក្រោយពេលមីស៊ីលអាមេរិក បានបាញ់ស្រោច ១៤០គោលដៅ កំទេចទីតាំងប្រមាណជា ៣០០ នៅទូទាំងអ៊ីរ៉ង់ ហើយកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ក៏បង្ហោះដ្រូនវាយប្រហារសងសឹកលើគោលដៅមួយចំនួននៅហ្ស៊កដានី គុយវែត អូម៉ង់ និង កាតា ហើយបានបិទខ្ទប់ច្រកសមុទ្រហ័ម៉ូសឡើងវិញផងដែរ។ ការវាយប្រហារដ៏ខ្លាំងក្លានៅចុងក្រោយថ្ងៃនេះ កំពុងធ្វើឱ្យស្ថានការណ៍ភ្លើងសង្គ្រាមនៅមជ្ឈមបូព៌ាកាន់តែឆេះឆួល ពិបាកនឹងរកអ្វីមកពន្លត់បានណាស់។