តម្លៃមាស និងប្រេងឆៅ

សង្គ្រាមអាម៉េរិក-អ៊ីរ៉ង់បន្ដឆេះឆួល ច្រកសមុទ្រហ័រម៉ូសត្រូវបានបិទជាថ្មី ជំរុញឱ្យតម្លៃមាសដាំក្បាលចុះ និងប្រេងឆៅហក់ឡើងថ្លៃយ៉ាងគំហុក


តម្លៃមាសបានដាំក្បាលចុះ និងប្រេងហក់ឡើងថ្លៃស្រឺតៗឡើងវិញភ្លាមៗនៅ ក្រោយពេលមីស៊ីល​អាមេរិក បានបាញ់ស្រោច ១៤០គោលដៅ កំទេចទីតាំងប្រមាណជា ៣០០ នៅទូទាំងអ៊ីរ៉ង់ ហើយកងឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់​ក៏បង្ហោះដ្រូនវាយប្រហារសងសឹកលើ​គោលដៅមួយចំនួននៅហ្ស៊កដានី គុយវែត អូម៉ង់ និង កាតា ហើយបានបិទខ្ទប់ច្រកសមុទ្រហ័ម៉ូសឡើងវិញផងដែរ។ ការវាយប្រហារដ៏ខ្លាំងក្លានៅចុងក្រោយថ្ងៃនេះ កំពុងធ្វើឱ្យស្ថានការណ៍​ភ្លើងសង្គ្រាមនៅមជ្ឈមបូព៌ាកាន់តែឆេះឆួល ពិបាកនឹងរកអ្វីមកពន្លត់បានណាស់។
តម្លៃមាសដាំក្បាលចុះ
ដោយ

តម្លៃមាស និង ប្រេងឆៅនៅលើទីផ្សារអន្តរជាតិនៅព្រឹកថ្ងៃច័ន្ទទី ១៣ ខែកក្កដានេះបានប្រែប្រួលគួរឱ្យកត់សម្គាល់ ក្រោយពេលដែលសហរដ្ឋអាមេរិក និង អ៊ីរ៉ង់បានរំលោភបទឈប់បាញ់បណ្តោះអាសន្ន រយៈពេល៦០ថ្ងៃជាបន្តបន្ទាប់។
តម្លៃមាសនៅលើទីផ្សារអន្តរជាតិ ត្រូវបានគេអះអាងថា បានធ្លាក់ចុះប្រមាណជា ១,៥% មកនៅតម្លៃប្រមាណជា ៤,៨៦០ដុល្លារនៅក្នុងមួយតម្លឹង។ រីឯ តម្លៃប្រេងឆៅនៅទីផ្សារអង់គ្លេសឯណោះវិញ បានស្ទុះឡើងថ្លៃប្រមាណ ៤% ដែលមានតម្លៃ ៧៩ដុល្លារអាម៉េរិក ខណៈដែលតម្លៃប្រេងឆៅនៅអាមេរិកមានតម្លៃប្រមាណជាង៧៤ ដុល្លារនៅក្នុងមួយបារ៉ែល។
លោក នីកូឡាស ហ្រ្វាប៉ែល (Nicholas Frappell) ប្រធានទីផ្សារ នៅក្រុមហ៊ុន ABC Refinery បានអះអាងថា ការផ្ទុះឡើងនូវសង្គ្រាមនៅក្នុងតំបន់មជ្ឈិមបូព៌ា និង ការបិទច្រកសមុទ្រហ័រម៉ូស គឺជាសំពាធរុញច្រានតម្លៃប្រេងឲ្យឡើងថ្លៃ និង រុញច្រានតម្លៃមាសឲ្យធ្លាក់ចុះវិញ។ហើយលទ្ធផលនៃការប្រែប្រួលនេះ នឹងបន្តជះឥទ្ធិពលបន្តទៅលើអត្រាអតិផរណាបន្ថែមមួយកម្រិតទៀតសម្រាប់ពិភពលោក ។
ចាប់តាំងពីសហរដ្ឋអាមេរិកវាយប្រហារអ៊ីរ៉ង់ជាថ្មីតាំងពីថ្ងៃសៅរ៍សប្តាហ៍មុនមក ទីក្រុងវ៉ាស៊ីនតោនអះអាងថា ខ្លួនបានវាយប្រហារគោលដៅយោធាអ៊ីរ៉ង់ចំនួន១៤០ និង បំផ្លាញទីតាំង នៅទូទាំងអ៊ីរ៉ង់ជាង ៣០០កន្លែង ។
ជាការឆ្លើយតប កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់បានអះអាងថា ខ្លួនបានវាយប្រហារសងសឹកវិញដោយ បានបំផ្លាញមជ្ឈមណ្ឌលបញ្ជា ត្រួតពិនិត្យ និងឃ្លាំងយន្តហោះគ្មានមនុស្សបើកនៅក្នុងប្រទេសហ្ស៊កដានី ដែលជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក រួចបានកំណត់គោលដៅទីតាំងរ៉ាដា និង ប្រព័ន្ធបាញ់រ៉ុក្កែតនៅក្នុងប្រទេសគុយវ៉ែត ហើយក៏បាន វាយប្រហារមូលដ្ឋាន និងកន្លែងចាក់ប្រេងនាវាផ្ទុកយន្តហោះរបស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសអូម៉ង់ ព្រមទាំងបានបំផ្លាញមជ្ឈមណ្ឌលថែទាំយន្តហោះ និងកន្លែងបញ្ជាការនៅក្នុងប្រទេសកាតាផងដែរ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


កម្ពុជា បណ្ដេញជនបរទេស​ជាង ៤,៥ម៉ឺននាក់ នៅឆមាសទី១ឆ្នាំនេះ ក្នុងនោះមានជាង១,៦ម៉ឺននាក់ ពាក់ព័ន្ធនឹងករណីឆបោកតាមអនឡាញ

អាជ្ញាធរមានសមត្ថកិច្ចកម្ពុជា បានបណ្ដេញជនបរទេសចំនួន​ជាង ៤ម៉ឺន៥ពាន់នាក់ ចេញពីប្រទេស នៅត្រឹមឆមាសទី ឆ្នាំ ២០២៦នេះ ដោយក្នុងនោះ មានជាង១ម៉ឺន…

អាជ្ញាធរក្រើនរំឭកភ្ញៀវទេសចរប្រុងប្រយ័ត្នខ្ពស់ ខណៈមានមនុស្សរាប់រយនាក់បានជាប់គាំងនៅលើភ្នំខ្នងផ្សាក្រោយភ្លៀងខ្លាំង

អាជ្ញាធរ និងក្រុមអ្នកជំនាញទេសចរណ៍បានទទូចឱ្យភ្ញៀវទេសចរមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត ចំពោះការធ្វើដំណើរកម្សាន្ដទៅកាន់តំបន់ព្រៃភ្នំ នៅអំឡ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ