#ថៃបានបាញ់៤គ្រាប់

Articles by Tag ថៃបានបាញ់៤គ្រាប់

ថៃបានបាញ់៤គ្រាប់គំរាមអ្នកបង្កើតមាតិកាជនជាតិបរទេស ខណៈកម្ពុជាទាត់ចោលការចោទប្រកាន់គ្មានមូលដ្ឋានរបស់ថៃ

ដោយ​ ​ ខេមបូណូមីស
លោក ខេវិន ស្មីត (Kevin Smith) ដែលគេស្គាល់ថា ជាអ្នកបង្កើតមាតិកាជនជាតិបរទេសដ៏ល្បីម្នាក់ ដែលតែងតែនិយាយពីបញ្ហាព្រំដែនកម្ពុជា-ថៃ និងតែងតែបកអាក្រាតពីសកម្មភាពឈ្លានពានរបស់ថៃមកលើកម្ពុជានៅលើបណ្ដាញសង្គម ត្រូវបានក្រុមយោធាថៃបាញ់កំរាមចំនួន៤គ្រាប់នៅច្រកព្រំដែនអូរស្មាច់ កាលពីថ្ងៃទី១៣ ខែឧសភា នៅក្នុងអំឡុងពេលលោកធ្វើសេចក្តីរាយការណ៍នៅក្បែរតំបន់ ដែលយោធាថៃបានរាយបន្លាលួស និងដាក់ទូកុងតឺន័រព័ទ្ធយកដីកម្ពុជាដោយខុសច្បាប់។