#បេក្ខភាពប្រធានាធិបតីបារាំង

Articles by Tag បេក្ខភាពប្រធានាធិបតីបារាំង

តើប្រធានធនាគារកណ្តាលអឺរ៉ុប អាចនឹងក្លាយជាបេក្ខភាពប្រធានាធិបតីបារាំងថ្មី ឬយ៉ាងណា?

ដោយ​ ​ ខេមបូណូមីស
លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតីវ័យក្មេងបំផុតរបស់បារាំង នឹងត្រូវបញ្ចប់អាណត្តិរបស់លោកនៅអំឡុងខែឧសភា ឆ្នាំ២០២៧ ព្រោះបើយោងតាមច្បាប់រដ្ឋធម្មនុញ្ញរបស់បារាំង លោក មិនអាចកាន់តំណែងជាប្រធានាធិបតី៣អាណត្តិជាប់គ្នាបាននោះទេ។ កត្តានេះហើយបានធ្វើឱ្យកៅអីមេដឹកនាំកំពូលរបស់បារាំង ត្រូវរកបេក្ខភាពថ្មីដឹកនាំបន្ត ក្នុងនោះលោកស្រី គ្រីស្ទីន ឡាហ្គាត (Christine Lagarde) ប្រធានធនាគារកណ្តាលអឺរ៉ុប (ECB) ត្រូវបានគេមើលឃើញថា ជាបេក្ខភាពដ៏មានសក្តានុពលម្នាក់សម្រាប់តំណែងនេះ។