#បណ្តាញឆបោក

Articles by Tag បណ្តាញឆបោក

អាម៉េរិក បន្ថែមទណ្ឌកម្មលើបុគ្គល៩រូប និងក្រុមហ៊ុន២៦ទៀត ដែលរកស៊ីជាប់ពាក់ព័ន្ធនឹងបណ្តាញឆបោករបស់ព្រីនស៍គ្រុប

ដោយ​ ​ ខេមបូណូមីស
ស្រមោលខ្មៅនៃឧក្រិដ្ឋកម្មបច្ចេកវិទ្យា និងការឆបោកតាមប្រព័ន្ធអនឡាញ ដែលមានប្រភពចេញពីតំបន់អាស៊ីអាគ្នេយ៍កំពុងតែរងនូវការវាយប្រហារយ៉ាងចាស់ដៃពីសំណាក់មហាអំណាចសហរដ្ឋអាម៉េរិក។ ក្រុមហ៊ុន ព្រីនស៍គ្រុប ដែលបានផ្អាកប្រតិបត្តិការអាជីវកម្មស្ទើរតែទាំងស្រុងនៅកម្ពុជា ក្រោយពេលដែលប្រធានក្រុមហ៊ុននេះ គឺលោក ចេន ហ្ស៊ី (Chen Zhi) ត្រូវបានអាជ្ញាធរកម្ពុជាចាប់ខ្លួន និងធ្វើបត្យាប័នទៅកាន់ប្រទេសចិន កាលពីខែមករា កន្លងទៅ ឥឡូវនេះកំពុងរងទណ្ឌកម្មបន្ថែមទៀតពីទីក្រុងវ៉ាស៊ីនតោន។