បំណុលពលរដ្ឋនៅថៃហក់ឡើងដល់៣៩០ពាន់លានដុល្លារ ដោយមនុស្សម្នាក់មានគណនីកម្ចីជាមធ្យម៤
ដោយ
បំណុលពលរដ្ឋក្នុងប្រទេសថៃ ដែលពេលនេះមានទំហំរហូតដល់ទៅជាង១៣ទ្រីលានបាត ឬ ប្រមាណ៣៩០ពាន់លានដុល្លារ លែងផ្តោតតែលើប្រាក់កម្ចីធំៗដូចមុនទៀតហើយ។ ការព្រមានថ្មីមួយបង្ហាញថា វិបត្តិបំណុលនេះកំពុងបំប្លែងខ្លួនទៅជាប្រាក់ខ្នាតតូចរួមមានកម្ចីផ្ទាល់ខ្លួន និងប្រាក់កម្ចីប្រើប្រាស់ ដែលធ្វើឱ្យហានិភ័យគ្មានលទ្ធភាពសងត្រលប់កាន់តែរាលដាលទៅដល់អ្នកខ្ចី ឬកូនបំណុលរាប់លាននាក់។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation។