អាម៉េរិកធ្លាក់ក្នុងវិបត្តិបំណុលកាន់តែជ្រៅ ដោយត្រឹម១សប្តាហ៍បានខ្ចីបុលថ្មីរហូតដល់៧៤៣ពាន់លានដុល្លារ
ដោយ
បំណុលរដ្ឋាភិបាលអាម៉េរិកកំពុងកើនឡើងលឿនគួរឱ្យភ្ញាក់ផ្អើល ដោយក្នុងរយៈពេលត្រឹមមួយសប្តាហ៍ប៉ុណ្ណោះ ក្រសួងហិរញ្ញវត្ថុអាម៉េរិកបានបង្កើនការខ្ចីប្រាក់ថ្មីរហូតដល់ទៅ៧៤៣ពាន់លានដុល្លារ ខណៈក្នុងឆ្នាំសារពើពន្ធ២០២៦ រដ្ឋាភិបាលអាម៉េរិកបានខ្ចីប្រាក់ជាមធ្យម១៥៥ពាន់លានដុល្លារក្នុងមួយខែ ហើយបច្ចុប្បន្នត្រូវបង់ការប្រាក់លើបំណុលរហូតដល់ទៅ២៤ពាន់លានដុល្លារក្នុងមួយសប្តាហ៍ ឬ ជាង១,២ទ្រីលានដុល្លារក្នុងមួយឆ្នាំ។ ទិន្នន័យនេះកំពុងបង្កការព្រួយបារម្ភយ៉ាងខ្លាំងថា បំណុលជាតិអាម៉េរិកកំពុងក្លាយជាបញ្ហាសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរមួយ។