#ផែនការចង់ផ្លាស់ប្តូរសណ្តាប់ធ្នាប់ថ្មី

Articles by Tag ផែនការចង់ផ្លាស់ប្តូរសណ្តាប់ធ្នាប់ថ្មី

ផែនការចង់ផ្លាស់ប្តូរសណ្តាប់ធ្នាប់ថ្មីក្នុងតំបន់មជ្ឈិមបូព៌ារបស់អាម៉េរិក–អ៊ីស្រាអែល រងសម្ពាធ ខណៈអ៊ីរ៉ង់ បង្ហាញភាពធន់ខ្លាំង

ដោយ​ ​ ខេមបូណូមីស
ការផ្ទុះឡើងនៃសង្គ្រាមទ្រង់ទ្រាយធំប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ ដែលកើតចេញពីការចាប់ដៃគ្នាយ៉ាងស្អិតរមួតរវាងប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ ត្រូវបានក្រុមអ្នកវិភាគមើលឃើញថា ជាការប៉ុនប៉ងផ្លាស់ប្តូររូបរាង និងសណ្តាប់ធ្នាប់ភូមិសាស្ត្រនយោបាយនៅតំបន់មជ្ឈិមបូព៌ាទាំងមូល។ ទោះជាយ៉ាងណា សារព័ត៌មានអន្តរជាតិ BBC បានព្រមានថា គម្រោងដ៏មហិច្ឆតានេះកំពុងធ្លាក់ចូលក្នុងភាពជាប់គាំង និងវិបត្តិរយៈពេលវែង។