#ផលិតសាច់ក្រក

Articles by Tag ផលិតសាច់ក្រក

រោងចក្រផលិតសាច់ក្រក និងហតដកដ៏ធំមួយដែលមានសមត្ថភាពផលិតរាប់សិបតោនក្នុង១ថ្ងៃ បានផុសត្រដែតឡើងនៅលើទឹកដីខេត្តតាកែវ

ដោយ​ សោម ស្រីពេជ្រ
ក្រោយពេលមើលឃើញពីឱនភាពពាណិជ្ជកម្ម ដែលកម្ពុជាត្រូវបានចំណាយលុយទិញផលិតផលសាច់ក្រក, Hot dog និង សាច់កែច្នៃរាប់ពាន់តោនពីប្រទេសជិតខាងជារៀងរាល់ខែ អនិកជនខ្មែរមួយរូប ដែលមានចំណេះជំនាញចុងភៅលំដាប់អន្តរជាតិ រួមជាមួយអ្នកវិនិយោគទុនក្នុងស្រុក បានសម្រេចចិត្តបង្កើតរោងចក្រកែច្នៃសាច់ដ៏ធំ និងស្តង់ដារទំនើបបំផុតមួយនៅលើទឹកដីប្រវត្តិសាស្ត្រ នៃ ខេត្តតាកែវ។ រោងចក្រថ្មីសន្លាងមួយនេះមានសមត្ថភាពអាចផលិតសាច់ក្រក Hot dog, Bacon និង Ham មានគុណភាពខ្ពស់ចន្លោះពី ១០តោនរហូតដល់៣០តោនក្នុងមួយថ្ងៃ។