ប្រទេសចំនួន២២ ចេញលិខិតព្រមានអ៊ីរ៉ង់ ឱ្យឈប់វាយប្រហារលើទឹកដីរបស់ខ្លួន
ដោយ
បញ្ហាភូមិសាស្ត្រអន្តរជាតិ បានឡើងកម្តៅកាន់តែខ្លាំង ដោយនៅថ្ងៃទី១១ ខែមិថុនា ប្រទេសចំនួន២២ ជុំវិញពិភពលោក ដែលរួមមានសហរដ្ឋអាម៉េរិក និងបណ្តាប្រទេសមហាអំណាចនៅតំបន់អឺរ៉ុប បានចាប់ដៃគ្នាចេញលិខិតព្រមានរួមគ្នាដ៏មានទម្ងន់មួយច្បាប់ផ្ញើត្រង់ទៅកាន់ទីក្រុងតេអេរ៉ង់ ដើម្បីបង្គាប់ឱ្យប្រទេសអ៊ីរ៉ង់ បញ្ឈប់រាល់សកម្មភាពវាយប្រហារ គំរាមកំហែង និងយាយីមកលើប្រជាពលរដ្ឋនៅក្នុងទឹកដីរបស់ពួកគេជាបន្ទាន់។