ដ្រូនអនាមិកវាយប្រហាររោងចក្រនុយក្លេអ៊ែរបស់អារ៉ាប់រួម ខណៈអាម៉េរិក និងអ៊ីរ៉ង់ផ្តល់សញ្ញាត្រៀមផ្ទុះសង្គ្រាមជាថ្មី
ដោយ
ស្ថានភាពនៅតំបន់មជ្ឈិមបូព៌ាបានត្រឡប់មកក្តៅគគុកជាថ្មី បន្ទាប់ពីមានការវាយប្រហារដោយដ្រូនអត្តឃាតអនាមិកទៅលើរោងចក្រថាមពលនុយក្លេអ៊ែ បារ៉ាកា នៅក្នុងប្រទេសអេមីរ៉ាតអារ៉ាប់រួម បណ្តាលឱ្យឆាបឆេះ កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦។ ជាមួយគ្នានេះ សហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់ ក៏បានបង្ហាញសញ្ញាព្រមានពីលទ្ធភាព នៃការវិលត្រឡប់ទៅរកការបើកឆាកប្រយុទ្ធគ្នាឡើងវិញផងដែរ ប្រសិនបើការចរចាសន្តិភាពនៅតែបន្តជាប់គាំង ដែលនេះកំពុងបង្កើតជាក្ដីបារម្ភយ៉ាងខ្លាំងសម្រាប់ពិភពលោក។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិធំៗជាច្រើន។