រញ្ជួយដីកម្រិត ៧,៨ រ៉ិចទ័រនៅហ្វីលីពីន ជំរុញឱ្យមានការព្រមានពីរលកយក្សស៊ូណាមិ នៅក្នុងតំបន់
ដោយ
យ៉ាងហោចណាស់ មនុស្សចំនួន ៣នាក់បានស្លាប់ ដោយសារតែគ្រោះរញ្ជួយដីកម្រិត ៧,៨រ៉ិចទ័រ នៅតំបន់ភាគខាងត្បូងប្រទេសហ្វីលីពីន នៅថ្ងៃទី ៨ ខែមិថុនានេះ។ នេះបើយោងតាមសេចក្ដីរាយការណ៍ដោយទីភ្នាក់ងារព័ត៌មានអន្តរជាតិធំៗជាច្រើននៅព្រឹកថ្ងៃទី ៨ ខែមិថុនា។ ហេតុការណ៍នេះ ក៏បានបណ្ដាលឱ្យអគារជាច្រើនត្រូវបានរងការខូចខាត និងមានការព្រមានអំពីរលកយក្សស៊ូណាមិ ដែលអាចកើតឡើងនៅទូទាំងតំបន់ផងដែរ។