សង្គ្រាមសេដ្ឋកិច្ចនៅអាស៊ីកាន់តែក្តៅគគុក! ចិន ចេញមុខព្រមាន ជប៉ុន-ឥណ្ឌា ក្រោយចុះកិច្ចព្រមព្រៀងជាង១០០
ដោយ
សង្គ្រាមសេដ្ឋកិច្ច និងការប្រកួតប្រជែងឥទ្ធិពលនៅអាស៊ីកំពុងឡើងកម្ដៅកាន់តែខ្លាំង បន្ទាប់ពីចិន បានចេញមុខព្រមានជាផ្លូវការទៅកាន់ជប៉ុន និងឥណ្ឌា ក្រោយប្រទេសទាំងពីរចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការរហូតដល់ទៅជាង១០០ និងសម្រេចពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខសេដ្ឋកិច្ច បច្ចេកវិទ្យា AI បន្ទះឈីប រ៉ែកម្រសំខាន់ៗ និងខ្សែច្រវាក់ផ្គត់ផ្គង់។