#សង្គ្រាមបំបែករដ្ឋ

Articles by Tag សង្គ្រាមបំបែករដ្ឋ

ស្នូរគ្រាប់បែកនៅភាគខាងត្បូងថៃ បានក្រើនរំលឹកពីសង្គ្រាមបំបែករដ្ឋដ៏រ៉ាំរ៉ៃ ដែលពិភពលោកមើលរំលង

ដោយ​ ​ ខេមបូណូមីស
សន្តិសុខជុំវិញតំបន់ព្រំដែនម៉ាឡេស៊ី-ថៃ ត្រូវបានរឹតបន្តឹងដល់កម្រិតកំពូលជាថ្មីម្តងទៀត ក្រោយមានការផ្ទុះគ្រាប់បែកបង្កប់តាមដងផ្លូវក្នុងខេត្តណារ៉ាធីវ៉ាត បានវាយប្រហារចំរថយន្តពលរដ្ឋម៉ាឡេស៊ី ២នាក់ ឱ្យរងរបួស។ ឧបទ្ទវហេតុដ៏រន្ធត់នេះ មិនត្រឹមតែជាការបំផ្លិចបំផ្លាញសន្តិសុខធម្មតានោះទេ ប៉ុន្តែវាគឺជាការដាស់សតិពិភពលោកឡើងវិញអំពីអណ្តាតភ្លើងសង្គ្រាមចលនាបំបែករដ្ឋដ៏រ៉ាំរ៉ៃ និងសាហាវឃោរឃៅបំផុតនៅភាគខាងត្បូងប្រទេសថៃ ដែលកំពុងបន្តដុតកម្តៅ និងបង្កវិនាសកម្មស្ងាត់ៗ ប្រឆាំងនឹងអំណាចកណ្តាលរបស់រដ្ឋាភិបាលក្រុងបាងកក។