អ្នកនិយមចូលចិត្តប្រហិត សាច់ក្រក និងសាច់កែច្នៃនាំចូលពីថៃ ប្រយ័ត្នគ្រោះថ្នាក់! អាជ្ញាធរថៃ បិទរោងចក្រដ៏ធំមួយប្រើសាច់ស្អុយកែច្នៃឡើងវិញ ដែលធ្វើឲ្យប៉ះពាល់សុខភាពធ្ងន់ធ្ងរ
ដោយ
ប្រជាពលរដ្ឋខ្មែរ ជាពិសេសអ្នកដែលនិយមចូលចិត្តទទួលទានពពួកអាហារសម្រន់បំពង ឬ ចៀន ដូចជាប្រហិតគ្រប់ប្រភេទ សាច់ក្រក ហតដក និងសាច់កែច្នៃផ្សេងៗ សូមមេត្តាបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត និងត្រូវពិនិត្យមើលប្រភពឱ្យបានច្បាស់លាស់មុននឹងបរិភោគ។ ការព្រមាននេះបានធ្វើឡើង បន្ទាប់ពីអាជ្ញាធរថៃ ទើបតែបានឆ្មក់បង្ក្រាប និងបិទរោងចក្រផលិតកែច្នៃសាច់ដ៏ធំមួយ ដែលបានលួចបន្លំយកផលិតផលសាច់ហួសកាលបរិច្ឆេទប្រើប្រាស់ ឬ សាច់ស្អុយ មកផ្សំគ្រឿងផលិតជាថ្មី។