#អ្នកដាំទុរេននៅខេត្តកំពង់ចាម

Articles by Tag អ្នកដាំទុរេននៅខេត្តកំពង់ចាម

អ្នកដាំទុរេននៅខេត្តកំពង់ចាមអះអាងថា ទុរេនម៉ាន់ថងមិនទាន់ដល់រដូវប្រមូលផលនោះទេ និងស្នើឱ្យអាជ្ញាធររឹតបន្តឹងការនាំចូលទុរេនខុសច្បាប់

ដោយ​ ​ ខេមបូណូមីស
ស្របពេលរដូវកាលទុរេនកំពុងខិតជិតមកដល់ ម្ចាស់ចម្ការទុរេននៅក្នុងខេត្តកំពង់ចាម បានចេញមុខបញ្ជាក់ថា ផ្លែទុរេនក្នុងស្រុក ជាពិសេសពូជម៉ាន់ថងមិនទាន់ដល់រដូវប្រមូលផលពេញលេញនៅឡើយទេ ពោលគឺត្រូវរង់ចាំរហូតដល់ចុងខែឧសភា នេះ។ ការចេញមុខបញ្ជាក់បែបនេះ ធ្វើឡើងក្រោយមានការចរាចរទុរេនយ៉ាងច្រើននៅលើទីផ្សារ ដោយអះអាងថា ជាទុរេនកំពង់ចាម។ ទន្ទឹមនឹងនេះ កសិករ និងអ្នកជំនាញ ក៏បានអំពាវនាវឱ្យអាជ្ញាធរតាមច្រកព្រំដែនបង្កើនការរឹតបន្តឹងការនាំចូលទុរេនខុសច្បាប់ ដើម្បីការពារតម្លៃទីផ្សារក្នុងស្រុក និងសុខភាពអ្នកប្រើប្រាស់។