អាម៉េរិកបើកការវាយប្រហារ និងប្រកាសដាក់ទណ្ឌកម្មប្រេងលើអ៊ីរ៉ង់ជាថ្មី ខណៈអ៊ីរ៉ង់ព្រមានសងសឹកយ៉ាងខ្លាំងក្លា
ដោយ
ស្ថានការណ៍នៅតំបន់មជ្ឈិមបូព៌ាបានឡើងកម្តៅជាថ្មី ក្រោយទីបញ្ជាការកណ្តាលនៃកងទ័ពសហរដ្ឋអាម៉េរិកបានប្រកាសពីការបិទបញ្ចប់ប្រតិបត្តិការវាយប្រហារតាមអាកាសជុំថ្មីយ៉ាងចាស់ដៃទៅលើប្រទេសអ៊ីរ៉ង់ ដោយក្នុងនោះកងទ័ពអាកាសអាម៉េរិកបានកម្ទេចគោលដៅយុទ្ធសាស្ត្ររបស់សត្រូវសរុបជាង៨០កន្លែង។ ការបើកការវាយប្រហារដ៏សាហាវនេះ បានធ្វើឡើងបន្ទាប់ពីអ៊ីរ៉ង់បានបើកការវាយប្រហារលើនាវាដឹកទំនិញចំនួន៣គ្រឿងនៅច្រកសមុទ្រហ័រម៉ូស ដែលជំរុញឱ្យសហរដ្ឋអាម៉េរិកសម្រេចចិត្តបើកការវាយប្រហារ និងដាក់ទណ្ឌកម្មសេដ្ឋកិច្ចកាត់ផ្តាច់ដង្ហើមប្រេងរបស់អ៊ីរ៉ង់។