ឥណ្ឌូនេស៊ី សាកល្បងឱ្យប្រើប្រេងម៉ាស៊ូតដែលលាយប្រេងដូង៥០% ក្រោយតម្លៃប្រេងហក់ឡើងខ្ពស់
ដោយ
ប្រទេសឥណ្ឌូនេស៊ី ដែលមានសេដ្ឋកិច្ចធំជាងគេនៅតំបន់អាស៊ាន កំពុងពន្លឿនផែនការបង្កើនការប្រើប្រាស់ជីវៈឥន្ធនៈ ខណៈតម្លៃថាមពលសកលកំពុងហក់ឡើងខ្ពស់ ដោយសារឥទ្ធិពល នៃសង្គ្រាមនៅមជ្ឈិមបូព៌ា។ យុទ្ធសាស្ត្រនេះមានគោលដៅកាត់បន្ថយការពឹងផ្អែកលើប្រេងឥន្ធនៈនាំចូលពីបរទេស។ បច្ចុប្បន្នឥណ្ឌូនេស៊ី កំពុងសាកល្បងជីវៈឥន្ធនៈប្រភេទថ្មីហៅថា B50 ដែលជាល្បាយប្រេងដូង ៥០% ជាមួយប្រេងម៉ាស៊ូត។ ប្រសិនបើជោគជ័យ ប្រទេសនេះនឹងក្លាយជាគំរូដំបូងគេក្នុងពិភពលោក។