​វិស័យ​ថាមពល

ឥណ្ឌូនេស៊ី សាកល្បងឱ្យប្រើប្រេងម៉ាស៊ូតដែលលាយប្រេងដូង៥០% ក្រោយតម្លៃប្រេងហក់ឡើងខ្ពស់


​​ប្រទេសឥណ្ឌូនេស៊ី ដែលមានសេដ្ឋកិច្ចធំជាងគេនៅតំបន់អាស៊ាន កំពុងពន្លឿនផែនការបង្កើនការប្រើប្រាស់ជីវៈឥន្ធនៈ ខណៈតម្លៃថាមពលសកលកំពុងហក់ឡើងខ្ពស់ ដោយសារឥទ្ធិពល នៃសង្គ្រាមនៅមជ្ឈិមបូព៌ា។ យុទ្ធសាស្ត្រនេះមានគោលដៅកាត់បន្ថយការពឹងផ្អែកលើប្រេងឥន្ធនៈនាំចូលពីបរទេស។ បច្ចុប្បន្នឥណ្ឌូនេស៊ី កំពុងសាកល្បងជីវៈឥន្ធនៈប្រភេទថ្មីហៅថា B50 ដែលជាល្បាយប្រេងដូង ៥០% ជាមួយប្រេងម៉ាស៊ូត។ ប្រសិនបើជោគជ័យ ប្រទេសនេះនឹងក្លាយជាគំរូដំបូងគេក្នុងពិភពលោក។
​វិស័យ​ថាមពល

សារព័ត៌មាន Bloomberg បានរាយការណ៍ថា រដ្ឋាភិបាលឥណ្ឌូនេស៊ី មានគោលដៅដាក់ចេញនូវជីវៈឥន្ធនៈថ្មីមួយប្រភេទ B50 ដែលផ្សំឡើងពីប្រេងដូង៥០% លាយជាមួយប្រេងម៉ាស៊ូត។ ការសាកល្បងកំពុងដំណើរការហើយ រួមទាំងការធ្វើតេស្តចាក់រថយន្តឱ្យរត់ផ្លូវឆ្ងាយឆ្លងកាត់កោះជ្វាផងដែរ ដើម្បីពិនិត្យមើលថា តើជីវៈឥន្ធនៈថ្មីនេះអាចដំណើរការល្អក្នុងស្ថានភាពជាក់ស្តែង ឬក៏អត់។

ប្រសិនបើការតេស្តសាកល្បងទទួលបានជោគជ័យ ប្រទេសឥណ្ឌូនេស៊ី នឹងក្លាយជាគំរូគេសម្រាប់ពិភពលោក ហើយប្រទេសដទៃទៀតដូចជា ម៉ាឡេស៊ី និងប្រេស៊ីលជាដើម ក៏កំពុងតាមដានយ៉ាងយកចិត្តទុកដាក់ផងដែរ។ ទោះជាយ៉ាងណា ផែនការនេះជួបបញ្ហាប្រឈមធំៗរួមមាន ការផ្គត់ផ្គង់មេតាណុលជាគ្រឿងផ្សំដ៏សំខាន់សម្រាប់ប្រេងជីវៈឥន្ធនៈ ដែលត្រូវបានរាំងស្ទះដោយសារសង្គ្រាមអ៊ីរ៉ង់ ព្រមទាំងកត្តាហេដ្ឋារចនាសម្ព័ន្ធ និងសមត្ថភាពផលិត។ ទន្ទឹមនេះ ការពង្រីកការប្រើប្រាស់ជីវៈឥន្ធនៈអាចកាត់បន្ថយការនាំចេញប្រេងដូងផងដែរ ដែលអាចជំរុញឱ្យតម្លៃប្រេងដូងហក់ឡើងទូទាំងពិភពលោក។

ទោះបីជាមានឧបសគ្គក៏ដោយ ក៏ប្រទេសឥណ្ឌូនេស៊ី កំពុងបោះជំហានឆ្ពោះទៅមុខ។ ក្រុមមន្ត្រីឥណ្ឌូនេស៊ី បានលើកឡើងថា ចំណាត់ការនេះឆ្លុះបញ្ចាំងពីការគិតគូរខ្លាំងអំពីសន្តិសុខថាមពល និងការពឹងផ្អែកលើខ្លួនឯង ទោះបីជាការផលិតជីវៈឥន្ធនៈថ្មី ដែលផ្សំឡើងពីប្រេងដូង៥០% លាយជាមួយប្រេងម៉ាស៊ូតនេះអាចប្រើការបានពេញលេញ អាចចំណាយពេលយូរជាងការគ្រោងទុកក៏ដោយ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


ក្រុមហ៊ុនប្រេងឥន្ធនៈធំៗកំពុងប្រមូលប្រាក់ចំណេញ៣,០០០ដុល្លារក្នុង១វិនាទី ដោយសារវិបត្តិសង្គ្រាមនៅមជ្ឈិមបូព៌ា

​​របាយការណ៍ថ្មីមួយបានទម្លាយឱ្យដឹងថា ក្រុមហ៊ុនប្រេងឥន្ធនៈហ្វូស៊ីលធំៗចំនួន៦របស់ពិភពលោក ទទួលបានប្រាក់ចំណេញជិត៣,០០០ដុល្លារក្នុង១វិនាទីនៅប៉…

តម្លៃឡាននៅអាម៉េរិក១គ្រឿងអាចទិញឡានអគ្គិសនីថ្មីនៅចិន បានចំនួន៥គ្រឿង តើមកពីកត្តាអ្វី?

​​តម្លៃរថយន្តនៅក្នុងប្រទេសចិន ជាពិសេសរថយន្តអគ្គិសនី ឬ EV គឺទាបជាងរថយន្តអាម៉េរិកដូចមេឃ និងដី ដោយជាមធ្យមតម្លៃរថយន្តមួយគ្រឿងនៅសហរដ្ឋអាម៉េរិ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ