#ទីផ្សារមាស

Articles by Tag ទីផ្សារមាស

តម្រូវការមាសកើនឡើងខ្លាំងនៅអាម៉េរិក ធ្វើឱ្យការផ្គត់ផ្គង់មាសរបស់ឥណ្ឌាធ្លាក់ចុះ និងធ្វើឱ្យអត្រាការប្រាក់លើកម្ចីមាសហក់ឡើងខ្ពស់បំផុតមិនធ្លាប់មាន

ដោយ​ ​ ខេមបូណូមីស
មន្ត្រីឧស្សាហកម្មមាសឥណ្ឌា បានអះអាងថា អត្រាការប្រាក់លើកម្ចីមាស ឬថ្លៃជួលមាសក្នុងប្រទេសឥណ្ឌា ដែលមានប្រជាជនច្រើនបំផុតក្នុងពិភពលោក បានហក់ឡើងទ្វេដងក្នុងរយៈពេលត្រឹមតែមួយខែឈានដល់កម្រិតកំណត់ត្រាមិនធ្លាប់មាន ស្របពេលដែលធនាគារនានា ទូទាំងពិភពលោក សម្រុកដឹកជញ្ជូនមាសទៅកាន់សហរដ្ឋអាម៉េរិក ដែលធ្វើឱ្យខ្វះមាសសម្រាប់ការផ្គត់ផ្គង់ក្នុងទីផ្សារ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។ តើមានកត្តាអ្វីជំរុញតម្រូវការមាសនៅសហរដ្ឋអាម៉េរិក មានការកើនឡើងខ្លាំងនៅមួយរយៈចុងក្រោយនេះ?