#បច្ចេកវិទ្យា AI

Articles by Tag បច្ចេកវិទ្យា AI

បណ្ដាប្រទេសនៅមជ្ឈិមបូព៌ា ដែលស្រេកឃ្លានចង់អភិវឌ្ឍន៍វិស័យបច្ចេកវិទ្យា AI ពិចារណាដកថយពីចិន ដើម្បីផ្គាប់ចិត្តសហរដ្ឋអាម៉េរិក

ដោយ​ ​ ខេមបូណូមីស
បណ្តាប្រទេសអារ៉ាប់សម្បូររ៉ែប្រេងនៅតំបន់មជ្ឈិមបូព៌ា ដែលស្រេកឃ្លានចង់បានបច្ចេកវិទ្យា ជាពិសេសបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI ពីសហរដ្ឋអាម៉េរិក និងប្រទេសផ្សេងទៀតដូចជា ជប៉ុន ជាដើម កំពុងពិចារណាឡើងវិញនូវទំនាក់ទំនងរបស់ខ្លួនជាមួយមហាយក្សចិន ឬអាចនិយាយបានថា ពិចារណាដកថយពីចិន ខណៈដែលការវិលត្រលប់ចូលកាន់តំណែងជាថ្មីរបស់ប្រធានាធិបតីទើបជាប់ឆ្នោតលោក ដូណាល់ ត្រាំ នៅថ្ងៃទី២០ ខែមករា ដ៏ខ្លីខាងមុខនេះ បានបង្ហាញពីតម្រុយអាចធ្វើឱ្យភាពតានតឹងជាមួយក្រុងប៉េកាំងឡើងកម្ដៅ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Nikkei Asia។