#វិស័យពាណិជ្ជកម្ម

Articles by Tag វិស័យពាណិជ្ជកម្ម

ស្របពេលក្រុមហ៊ុនធំៗរបស់អាម៉េរិក ដកការវិនិយោគចេញពីចិន ក្រុមហ៊ុន Apple សន្យានឹងជំរុញការវិនិយោគបន្ថែមនៅក្នុងប្រទេសនេះ

ដោយ​ ​ ខេមបូណូមីស
ក្រោមសម្ពាធរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ បានជំរុញឱ្យក្រុមហ៊ុនបច្ចេកវិទ្យាធំៗរបស់សហរដ្ឋអាម៉េរិក ជាច្រើន បានដកការវិនិយោគចេញពីប្រទេសចិន ជាបន្តបន្ទាប់ លើកលែងតែក្រុម Apple មួយប៉ុណ្ណោះ។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាម៉េរិក មួយនេះ មិនត្រឹមតែមិនដកការវិនិយោគចេញពីចិន នោះទេ ថែមទាំងបានសន្យាជំរុញការវិនិយោគបន្ថែមនៅលើទឹកមហាអំណាចសេដ្ឋកិច្ចធំបំផុតទីពីរនៅលើពិភពលោកមួយនេះបន្ថែមទៀតផង ទាំងដែលសង្រ្គាមពាណិជ្ជកម្មរវាងទីក្រុងប៉េកាំង និងវ៉ាស៊ីនតោន កំពុងកម្រើកឡើងវិញ។