វិស័យការបរទេស

តើបញ្ហាអ្វីអាចក្លាយជាប្រធានបទក្តៅនៅក្នុងជំនួបរវាងមេដឹកនាំចិននិងអាម៉េរិក នៅពាក់កណ្តាលខែនេះ?


សង្គ្រាមនៅអ៊ីរ៉ង់ និងបញ្ហាពាណិជ្ជកម្មត្រូវបានគេរំពឹងថា ជាប្រធានបទស្នូលក្នុងកិច្ចប្រជុំកំពូលរវាងប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីចិន លោក ស៊ី ជីនពីង ។ ជំនួបដ៏ សំខាន់នេះ ត្រូវបានគេមើលឃើញថា អាចនឹងមានឱកាសតិចតួចក្នុងការដោះស្រាយបញ្ហាជម្លោះពន្ធគយ និងការផ្គត់ផ្គង់រ៉ែកម្រ ខណៈដែលភាគីទាំងពីរត្រូវផ្ដោតលើការកាត់បន្ថយកម្ដៅសង្គ្រាមជាអាទិភាព។
វិស័យការបរទេស
ដោយ

លោក ស្កុត បេសសេន (Scott Bessent) រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាម៉េរិក បានបញ្ជាក់ថា វិបត្តិសង្គ្រាមនៅអ៊ីរ៉ង់ នឹងក្លាយជាប្រធានបទសំខាន់ក្នុងកិច្ចប្រជុំ ដែលគ្រោងធ្វើឡើងពីថ្ងៃទី១៤ ដល់ថ្ងៃទី១៥ ខែឧសភា ខាងមុខ។ កាលពីដើមសប្តាហ៍នេះ ប្រទេសចិន បានទទួលស្វាគមន៍រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីសង្គ្រាមផ្ទុះឡើងកាលពីចុងខែកុម្ភៈ ដែលនេះបានផ្ដល់ក្ដីសង្ឃឹមដល់ការឈានទៅរកកិច្ចព្រមព្រៀងសន្តិភាព ដើម្បីទាញតម្លៃប្រេងឱ្យធ្លាក់ចុះ និងរុញច្រានទីផ្សារភាគហ៊ុនឱ្យកើនឡើងវិញ។

បើតាមប្រភពពីថ្នាក់ដឹកនាំអាជីវកម្មអាម៉េរិក គិតត្រឹមថ្ងៃអង្គារ ទី៥ ខែឧសភា សេតវិមានមិនទាន់បានអញ្ជើញក្រុមនាយកប្រតិបត្តិជាន់ខ្ពស់ឱ្យចូលរួមក្នុងដំណើរទស្សនកិច្ចនេះនៅឡើយទេ ហើយបញ្ជីឈ្មោះមេដឹកនាំអាជីវកម្ម ដែលបានស្នើឡើង២៤រូបអាចនឹងត្រូវកាត់បន្ថយមកត្រឹមពាក់កណ្ដាល។ ក្នុងចំណោមអ្នក ដែលត្រូវបានគេរំពឹងថា នឹងរួមដំណើរជាមួយលោក ត្រាំ រួមមាននាយកប្រតិបត្តិក្រុមហ៊ុន Boeing និងក្រុមហ៊ុន Citi group។ ក្រុមហ៊ុន Boeing ត្រូវបានគេរំពឹងថា អាចនឹងទទួលបានការបញ្ជាទិញយន្តហោះដ៏ធំពីប្រទេសចិនជាលើកដំបូងក្នុងរយៈពេលជិត១ទសវត្សរ៍ នៅក្នុងកិច្ចប្រជុំកំពូលនេះ។

លោក ម៉ៃឃើល ហាត (Michael Hart) ប្រធានសភាពាណិជ្ជកម្មអាម៉េរិកប្រចាំទីក្រុងប៉េកាំង បានលើកឡើងថា ទិដ្ឋភាព ដែលមេដឹកនាំមហាអំណាចទាំងពីរបង្ហាញវត្តមានជាមួយគ្នា នឹងបញ្ជូនសារពិសេសមួយដល់វិស័យឯកជនថា ការធ្វើអាជីវកម្មជាមួយសហរដ្ឋអាម៉េរិក អាចនឹងត្រូវបានបើកចំហរឡើងវិញសម្រាប់ប្រទេសចិន។

ដោយឡែក ក្រសួងការបរទេសចិន បានប្រាប់ CNBC ថា ទីក្រុងប៉េកាំងនៅតែស្វាគមន៍ចំពោះការពង្រីកអាជីវកម្មរបស់សហរដ្ឋអាម៉េរិក និងសង្ឃឹមថា ក្រុមហ៊ុននានានឹងបន្តអភិវឌ្ឍទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគីឱ្យកាន់តែប្រសើរឡើង ខណៈដែលក្រសួងពាណិជ្ជកម្មចិន មិនទាន់ផ្ដល់ការអត្ថាធិប្បាយណាមួយនៅឡើយទេ៕

 អត្ថបទៈ សួន ឡង់ទី




អត្ថបទបន្ទាប់


អឺរ៉ុប អាចរងវិធានការពន្ធធ្ងន់ធ្ងរពីលោក ត្រាំ ប្រសិនបើមិនអនុវត្តកិច្ចព្រមព្រៀងពន្ធឲ្យបានមុនឱសានវាទ

ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានផ្ញើសារព្រមានធ្ងន់ៗទៅកាន់សហភាពអឺរ៉ុប ដោយកំណត់យកថ្ងៃទី៤ ខែកក្កដា ជាឱសានវាទចុងក្រោយក្នុងក…

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ និងពិភាក្សាអំពីការរៀបចំរបាយការណ៍តាមដាន និងត្រួតពិនិត្យការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១

ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការតាមដាន ត្រួតពិនិត្យ និងវា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ