#វិស័យអាកាសចរណ៍

Articles by Tag វិស័យអាកាសចរណ៍

តើការទទួលបានការតភ្ជាប់ជើងហោះហើរថ្មីជាបន្តបន្ទាប់នៅមួយរយៈចុងក្រោយ វាបានបង្ហាញពីភាពរីកចម្រើននៃវិស័យអាកាសចរណ៍ និងទេសចរណ៍របស់កម្ពុជា យ៉ាងណាដែរ?

ដោយ​ ​ ខេមបូណូមីស
វិស័យអាកាសចរណ៍របស់កម្ពុជា ទទួលបានការភ្ជាប់ជើងហោះហើរត្រង់ភ្នំពេញ-ហាណូយ ពីក្រុមហ៊ុនវៀតណាម និងការតភ្ជាប់គោលដៅហោះហើរពីក្រុមហ៊ុនរបស់ថៃ ពីទីក្រុងបាងកក មកកាន់ខេត្តសៀមរាប។ ការបន្ថែមជើងហោះហើរ និងការតភ្ជាប់គោលដៅហោះហើរថ្មីនេះ ត្រូវបានធ្វើឡើងកាលពីពេលថ្មីៗនេះ ហើយមន្រ្តីជាន់ខ្ពស់នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ជឿជាក់ថា តាមរយៈការបន្ថែមជើងហោះហើរនេះ វានឹងបង្កភាពងាយស្រួល ចំណេញពេលវេលា និងថវិកាមួយចំនួនសម្រាប់អ្នកធ្វើដំណើរ។