​ ខេមបូណូមីស

Articles by author ​ ខេមបូណូមីស

បណ្ដាប្រទេសនៅអាស៊ី សម្រុកដណ្ដើមគ្នាទិញប្រេងរបស់រុស្ស៊ី បន្ទាប់ពីអាម៉េរិក បើកភ្លើងខៀវ

ដោយ​ ​ ខេមបូណូមីស
បណ្ដារដ្ឋាភិបាលនៅអាស៊ី កំពុងសម្រុកដណ្ដើមគ្នាទិញប្រេងរុស្ស៊ី យ៉ាងគំហុក បន្ទាប់ពីសហរដ្ឋអាម៉េរិក ដកទណ្ឌកម្មលើប្រេងរុស្ស៊ី ជាបណ្ដោះអាសន្នរយៈពេល៣០ថ្ងៃ ដើម្បីរក្សាស្ថិរភាពទីផ្សារប្រេងពិភពលោក ដែលកំពុងក្រឡាប់ចាក់ដោយសារអ៊ីរ៉ង់ បិទច្រកសមុទ្រ Hormuz ដែលរហូតដល់ទៅប្រមាណ២០% នៃប្រេងទូទាំងពិភពលោកដឹកឆ្លងកាត់ច្រកសមុទ្រមួយនេះ ដោយជាលទ្ធផលបានធ្វើឱ្យការផ្គត់ផ្គង់ប្រេងមិនគ្រប់តាមតម្រូវការ និងជំរុញឱ្យប្រេងឡើងថ្លៃ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Nikkei Asia កាលពីថ្ងៃទី១៨ ខែមីនា។