Latest

Articles by published date

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត អញ្ជើញចុះពិនិត្យរោងចក្រកែច្នៃដំឡូងមី កៅស៊ូ និងគម្រោង វិនិយោគកែច្នៃកសិ-ឧស្សាហកម្មចំរុះ នៅក្នុងភូមិសាស្រ្តខេត្តកំពង់ធំ

ដោយ​ ​ ខេមបូណូមីស
ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ អញ្ជើញចុះពិនិត្យរោងចក្រកែច្នៃដំឡូងមី កៅស៊ូ និងគម្រោងវិនិយោគកែច្នៃកសិ-ឧស្សាហកម្មចម្រុះ ក្នុងភូមិសាស្រ្តខេត្តកំពង់ធំ ដោយការរួមអមដំណើរពីសំណាក់ឯកឧត្ដម ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹកនិងឧតុនិយម, ឯកឧត្ដម អនុប្រធាន និងសមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ រដ្ឋបាលខេត្តកំពង់ធំ និងជំនាញពាក់ព័ន្ធជាច្រើនរូបទៀត។