នាវា​ Odyssey

នាវាទេសចរណ៍ Odyssey ត្រូវបានអាជ្ញាធរឃាត់ទុកនៅកំពង់ផែសិង្ហបុរី ក្រោយចាកចេញពីកម្ពុជា


យោងតាមកំណត់ត្រាតុលាការ ដែលត្រូវបានចុះផ្សាយដោយសារថព័ត៌មាន CBS News នាវាទេសចរណ៍ Odyssey ដែលជានាវាទេសចរណ៍ធ្វើដំណើរជុំវិញពិភពលោកឥតឈប់ ដែលទើបចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ ត្រូវបានអាជ្ញាធរសិង្ហបុរី ឃាត់ទុកនៅកំពង់ផែរបស់ខ្លួន។ ការឃាត់នេះធ្វើឡើងតាមសំណើរបស់ក្រុមហ៊ុនមេធាវីមួយនៅសិង្ហបុរី តែគេមិនដឹងក្រុមហ៊ុននេះតំណាងឱ្យភាគីណានោះទេ ខណៈមានការសង្ស័យថា អាចជាប់ព័ន្ធនឹងក្រុមហ៊ុនផ្គត់ផ្គង់ប្រេងឥន្ធនៈដល់នាវានេះ។
នាវាទេសចរណ៍_Odyssey_ត្រូវបានអាជ្ញាធរឃាត់ទុកនៅកំពង់ផែសិង្ហបុរី
ដោយ

ក្រុមហ៊ុនមេធាវី Helmsman LLC នៅប្រទេសសិង្ហបុរី គឺជាភ្នាក់ងារផ្នែកច្បាប់ដែលបានចុះអនុវត្តការឃាត់នាវាទេសចរណ៍ Odyssey ទុកនៅកំពង់ផែសិង្ហបុរី។ ទោះបីជាគេមិនទាន់ដឹងច្បាស់ថា ក្រុមហ៊ុនមេធាវីនេះកំពុងតំណាងឱ្យភាគីណាក៏ដោយ ប៉ុន្តែប្រភពជិតស្និទ្ធនឹងរឿងនេះ បានប្រាប់សារព័ត៌មាន CBS News ថា ភាគីដែលចេញបញ្ជាឱ្យឃាត់នាវានោះទំនងជាក្រុមហ៊ុនផ្គត់ផ្គង់ប្រេងឥន្ធនៈ។

បច្ចុប្បន្ននាវាទេសចរណ៍ដ៏ប្រណីតមួយនេះ កំពុងធ្លាក់ក្រោមការគ្រប់គ្រងរបស់ស្ថាប័នផ្តល់ប្រាក់កម្ចី បន្ទាប់ពីក្រុមហ៊ុនមេ Villa Vie Residences មិនអាចបន្តបង់ប្រាក់សងតាមកាលកំណត់ក្នុងកិច្ចសន្យា។ ប្រភពដដែលបានបន្តថា ក្រុមហ៊ុន Villa Vie កំពុងជំពាក់ប្រាក់ក្រុមហ៊ុនផ្គត់ផ្គង់ប្រេងក្នុងតំបន់ប្រមាណ៥០ម៉ឺនដុល្លារ ថ្វីបើគេមិនទាន់ដឹងច្បាស់ថា តើក្រុមហ៊ុនប្រេងនោះជាអ្នកជួលក្រុមហ៊ុនមេធាវីឱ្យឃាត់នាវា ឬយ៉ាងណាក៏ដោយ។ តាមនីតិវិធីផ្លូវច្បាប់ ការឃាត់នាវា គឺជាវិធានការរឹបអូស ឬឃាត់ទុកជាបណ្តោះអាសន្នតាមអំណាចដីកាតុលាការ បន្ទាប់ពីមានពាក្យបណ្តឹងផ្លូវច្បាប់។

ដំណើរទេសចរណ៍ជុំវិញពិភពលោកឥតឈប់របស់នាវា Odyssey ដែលបានចាប់ផ្តើមកាលពីខែតុលា ឆ្នាំ២០២៤ ប្រៀបដូចជា សុបិនអាក្រក់ ដោយបានបញ្ចប់យ៉ាងទាន់ហន់ កាលពីចុងខែមុន នៅក្នុងប្រទេសកម្ពុជា ខណៈអ្នកដំណើរនៅលើនាវាទាំងអស់ ត្រូវទទួលបានការជូនដំណឹងឱ្យប្រញាប់ប្រញាល់ចុះចេញពីលើនាវា ក្នុងរយៈពេលត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ៕

អត្ថបទៈ សួន ឡង់ទី




អត្ថបទបន្ទាប់


ក្រុមហ៊ុន Jaguar Land Rover ប្តឹងក្រុមហ៊ុន BYD ពីបទលួចចម្លងម៉ូដែលរថយន្ត Defender

ទីស្នាក់ការរបស់ក្រុមហ៊ុន BYD ក្នុងប្រទេសហូឡង់ ដែលជាកន្លែងផលិតរថយន្តចិន មួយនៅអឺរ៉ុប ត្រូវបានសារព័ត៌មានអង់គ្លេសរាយការណ៍ថា បានរងការចុះឆ…

វៀតណាម គ្រោងផ្តល់ទិដ្ឋាការពិសេស ដើម្បីទាក់ទាញអ្នកធ្វើការតាមអនឡាញ និងភ្ញៀវទេសចរ

វៀតណាម គ្រោងផ្តល់ទិដ្ឋាការពិសេសដល់ជនបរទេស ដែលធ្វើការតាមប្រព័ន្ធអនឡាញ ភ្ញៀវទេសចរដែលមកព្យាបាលជំងឺ និងអ្នកដែលចង់ស្នាក់នៅរយៈពេលយូរ។ វិធានក…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ