Latest

Articles by published date

តើកម្ពុជា គួរកាត់បន្ថយការនាំចេញផលិតផលស្បៀងអាហារឬយ៉ាងណា ក្នុងកាលៈទេសៈកំពុងមានជម្លោះជាមួយថៃ?

ដោយ​ សោម ស្រីពេជ្រ
កម្ពុជា មិនត្រឹមតែជាប្រទេសដែលអាចធានាសន្តិសុខស្បៀងសម្រាប់ប្រជាជនទូទាំងប្រទេសប៉ុណ្ណោះទេ ថែមទាំងជាប្រទេសនាំចេញកសិផលជាច្រើនផងដែរក្នុង១ឆ្នាំៗផងដែរ។ តែយ៉ាងណានៅក្នុងកាលៈទេសៈបច្ចុប្បន្ន ដែលកម្ពុជា កំពុងជួបបញ្ហាសង្រ្គាមឈ្លានពានពីប្រទេសថៃ ស្របពេលដែលកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជា-ថៃ ហាក់ស្ថិតក្នុងភាពផុយស្រួយនៅឡើយ មានបងប្អូនប្រជាពលរដ្ឋមួយចំនួនបានបង្ហាញក្តីបារម្ភចំពោះផលិតកម្មស្បៀងនៅក្នុងស្រុកពិសេសស្រូវអង្ករតែម្តង ដោយពួកគេបានលើកឡើងថា កម្ពុជា គួរកាត់បន្ថយការនាំចេញមួយរយៈសិន។