កាណាដាហាមឃាត់បណ្តាញ 5G របស់ Huawei និង ZTE

កាណាដាហាមឃាត់សេវាកម្មបណ្តាញ 5G របស់ក្រុមហ៊ុនយក្សចិន Huawei និង ZTE


ប្រទេសកាណាដាបាននិយាយថា ខ្លួនគ្រោងនឹងហាមឃាត់បណ្តាញ 5G របស់ក្រុមហ៊ុនយក្សចិនចំនួនពីរគឺ Huawei Technologies និង ZTE Corp ដោយមិនអនុញ្ញាតឲ្យមានដំណើរការនៅកាណាដានោះឡើយ ក្រោមហេតុផលថា ដើម្បីការពារសន្តិសុខជាតិ និងជាផ្នែកមួយដើម្បីចូលរួមក្នុងការរក្សាព័ត៌មានសម្ងាត់ ជាមួយសម្ព័នមិត្ត Five Eyes ដែលមានអូស្ត្រាលី កាណាដា នូវែសេឡង់ អង់គ្លេស និងអាមេរិក។ នេះបើតាមការចុះផ្សាយសារព័ត៌មាន Reuters។
កាណាដាហាមឃាត់សេវាកម្មបណ្តាញ 5G របស់ក្រុមហ៊ុនយក្សចិន Huawei និង ZTE
ដោយ

រដ្ឋមន្ត្រីឧស្សាហកម្មកាណាដាលោក Francois Philippe Champagne បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុង Ottawaក្នុងប្រទេសកាណាដាថា ខ្លួនបានសម្រេចដកសេវាកម្មបណ្តាញ 5G របស់ក្រុមហ៊ុន Huawei និង ZTEរបស់ចិន ចេញពីប្រទេសរបស់ខ្លួន ខណៈអតិថិជនដែលកំពុងប្រើប្រាស់សេវាកម្ម និង ក្រុមហ៊ុនផ្តល់សេវាកម្មទាំងពីរនេះ តម្រូវឱ្យបញ្ឈប់ប្រតិបត្តការណ៍បណ្តាញ 5G ចាប់ពីចេញសេចក្តីប្រកាសព័ត៌មាននេះតទៅ។

លោក Francois-Philippe បានបន្ថែមថា ក្រុមហ៊ុន Huawei និង ZTE ត្រូវតែដកបណ្តាញ 5G ចេញពីប្រទេសកាណាដាចាប់ពី ខែ មិថុនា ឆ្នាំ ២០២៤ ជាកំហិត ដោយមិនទទួលបានសំណងអ្វីទាំងអស់។ ដោយឡែក សម្រាប់សេវាកម្មបណ្តាញ 4G របស់ក្រុមហ៊ុនទាំងពីនេះត្រូវតែដកចេញនៅចុងឆ្នាំ ២០២៧ ផងដែរ។

ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីក្រសួងសុវត្ថិភាពសាធារណៈកាណាដា លោក Marco Mendicino បានអះអាងថា ប្រទេសកាណាដានឹងធ្វើសេចក្ដីព្រាងច្បាប់ថ្មី ដើម្បីការពារហិរញ្ញវត្ថុ ទូរគមនាគមន៍ ថាមពល និង ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនសំខាន់ៗពីការគំរាមកំហែងតាមអ៊ីនធឺណិត។

យ៉ាងណាមិញ ការសម្រេចចិត្តរបស់ប្រទេសកាណាដាក្នុងការដកសេវាកម្មរបស់ក្រុមហ៊ុន Huawei និង ZTE របស់ចិនចេញ ត្រូវបានគេមើលឃើញថា សេចក្តីប្រកាសនេះ ធ្វើឡើងនៅចំពេលដែលប្រទេសលោកខាងលិច រួមទាំងកាណាដាផងដែរនោះ កំពុងមានភាពតានតឹងផ្នែកការទូតកាន់តែខ្លាំងជាមួយប្រទេសចិន។

តួរយ៉ាង សមាជិកនៃបណ្តាញ Five Eyes ដែលរួមមានកាណាដា សហរដ្ឋអាមេរិក អង់គ្លេស អូស្ត្រាលី និងនូវែលសេឡង់ ក៏បានហាមឃាត់ការធ្វើប្រតិបត្តិការណ៍របស់ក្រុមហ៊ុន Huawei និង ZTE ដូចគ្នាផងដែរ។

អ្នកនាំពាក្យស្ថានទូតចិនប្រចាំប្រទេសកាណាដា បាននិយាយថា ការព្រួយបារម្ភផ្នែកសន្តិសុខ គឺជា លេសនៃឧបាយកលនយោបាយតែប៉ុណ្ណោះ ហើយបានចោទប្រកាន់កាណាដាថា ធ្វើការជាមួយសហរដ្ឋអាមេរិក ដើម្បីគាបសង្កត់ក្រុមហ៊ុនចិន។

លោក Alykhan Velshi អនុប្រធានផ្នែកកិច្ចការសាជីវកម្មរបស់ក្រុមហ៊ុន Huawei នៅក្នុងប្រទេសកាណាដា បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន ថា ក្រុមហ៊ុននៅតែរង់ចាំស្តាប់ពីហេតុផលថា តើការគំរាមកំហែងសន្តិសុខជាតិប្រភេទណា ដែលពួកគេគិតថាក្រុមហ៊ុន Huawei បង្កឡើង។ លោក Alykhan បានអះអាងថា ក្រុមហ៊ុន Huawei មានបុគ្គលិកចំនួន ១ ពាន់៥រយនាក់ ជាប្រជាជនកាណាដា ដែលភាគច្រើននៅក្នុងផ្នែកស្រាវជ្រាវ និង ការអភិវឌ្ឍ ហើយគ្មានហេតុផងណាមួយបញ្ចាក់ថា បង្កឲ្យមានផលប៉ះពាល់ដល់សន្តិសុខជាតិនោះទេ៕




អត្ថបទបន្ទាប់


ក្រុមហ៊ុនយក្សកូរ៉េខាងត្បូង Hyundai Motor គ្រោងវិនិយោគ១០ពាន់លានដុល្លារនៅអាមេរិកនៅត្រឹមឆ្នាំ២០២៥

ព័ត៌មាន
ក្រុមហ៊ុនយក្សរបស់កូរ៉េខាងត្បូង Hyundai Moto Group បានអះអាងថា ក្រុមហ៊ុនគ្រោងរោងនឹងវិនិយោគបន្ថែមប្រហែល ១០ពាន់លានដុល្លារអាមេរិកនៅក្នុងស…

រុស្ស៊ីបញ្ឈប់ការផ្គត់ផ្គង់ឧស្ម័នទៅហ្វាំងឡង់ ក្រោយប្រទេសនេះស្នើសុំចូលណាតូ

ព័ត៌មាន
ក្រុមហ៊ុន Gazprom របស់រុស្ស៊ីនាចុងសប្ដាហ៍មុននេះ បានសម្រេចបញ្ឈប់ការនាំចេញឧស្ម័នទៅកាន់ប្រទេសហ្វាំងឡង់ហើយ ក្រោមហេតុផលថា ប្រទេសនេះមិនយល់ព្រ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ