ខុសពីរដូវកាលមុនៗ ការប្រកួត UniPreneur National Challenge រដូវកាលទី៤ ត្រូវបានរៀបចំឡើងដោយយកគំរូតាមបរិយាកាស និងស្មារតីនៃការប្រកួតកីឡាថ្នាក់ជាតិ ដោយផ្តោតលើ ភាពរំភើប សាមគ្គីភាព និងមោទនភាពរបស់សាកលវិទ្យាល័យនីមួយៗ។ សង្វៀនប្រកួត បានបង្កើត បរិយាកាសដ៏ស្វាហាប់ ពោរពេញដោយការគាំទ្រពីសិស្សនិស្សិត និងសហគមន៍ សាកលវិទ្យាល័យ ព្រមទាំងសកម្មភាព និងពិធីការដែលអបអរសាទរដល់ស្នាដៃច្នៃប្រឌិត និងការចាប់ផ្តើមអាជីវកម្ម របស់យុវជន។
ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកប្រតិបត្តិសហគ្រិនខ្មែរ បានមានប្រសាសន៍ថា «និស្សិតសាកលវិទ្យាល័យតំណាងឱ្យធនធានមនុស្ស និងជាទិសដៅរបស់ ប្រទេសជាតិយើង។ កម្មវិធីទាំងនេះបានជំរុញឱ្យនិស្សិតហ៊ានចាកចេញពីតំបន់ផាសុខភាព ស្វែងយល់ពី សក្តានុពល ដឹងពីភាពខ្លាំង និងកសាងទំនុកចិត្ត ព្រមទាំងជំនាញដែលចាំបាច់សម្រាប់អាជីព នាពេលអនាគត។»
តំណាងឱ្យស្ថាប័នអប់រំ ក្រុមជើងឯកនីមួយៗ ដែលត្រូវបានជ្រើសរើស ពីសាកលវិទ្យាល័យរៀងៗខ្លួន ក្នុងចំណោមសាកលវិទ្យាល័យចូលរួមទាំងអស់ ដែលបានឆ្លងកាត់កម្មវិធី បណ្តុះបណ្តាលនៅតាមតំបន់ នៃវគ្គ UniPreneurCamp និងកម្មវិធីអភិវឌ្ឍធុរកិច្ចថ្មីតាមប្រព័ន្ធអនឡាញរយៈពេល ៤ សប្តាហ៍នៃវគ្គ UniPreneurSprint រួមទាំងការរៀបចំផលិតផលគម្រូ/សាកល្បង (Product prototypes)។ ក្នុងអំឡុងនៃ កម្មវិធីទាំងមូលនេះ ក្រុមនីមួយៗទទួលបាន ឱកាសក្នុងការកែលម្អគំនិតធុរកិច្ចថ្មី ពង្រឹងជំនាញ សហគ្រិនភាព និងការធ្វើបទបង្ហាញ ព្រមទាំងទទួលបានការណែនាំពីគ្រូបង្គោល អ្នកជំនាញដែលមាន បទពិសោធន៍ក្នុងវិស័យឧស្សាហកម្មផ្ទាល់។
បន្ទាប់ពីវគ្គជម្រុះ UniPrenuerSprintរួចមក ក្រុមជើងឯកទាំងអស់បានជួបជុំគ្នានៅរាជធានីភ្នំពេញ ដែលជាវេទិកាថ្នាក់ជាតិ និងប្រកួតប្រជែងគ្នាដោយផ្ទាល់លើសង្វៀនធុរកិច្ចថ្មី។ តាមរយៈវគ្គប្រកួតប្រជែង យ៉ាងស្វិតស្វាញ ក្រុមនីមួយៗបានបង្ហាញពីគំរូធុរកិច្ចថ្មីដែលមានភាពច្នៃប្រឌិត និងសក្តានុពលក្នុងការ ពង្រីកខ្លួនបាន។ លើសពីការប្រកួត កម្មវិធីសហគ្រិនមហាវិទ្យាល័យថ្នាក់ជាតិ (UniPreneur National Challenge) ក៏បានក្លាយជាវេទិកាឱ្យនិស្សិតមកពីទូទាំងប្រទេសបានជួបជុំ ផ្លាស់ប្តូរគំនិត បង្កើនទំនុកចិត្ត និងបង្ហាញមោទនភាព ក្នុងការតំណាងឱ្យសាកលវិទ្យាល័យរបស់ខ្លួននៅលើឆាកជាតិ។
ដំណើរនេះនឹងសរុបព្រឹត្តិការណ៍ដ៏សំខាន់ចុងក្រោយក្នុង កម្មវិធីពានរង្វាន់សហគ្រិនខែ្មរ (KE Award Night) ដែលគ្រោងនឹងរៀបចំឡើងនៅខែធ្នូ ឆ្នាំ២០២៦ ដែលក្រុមជ័យលាភីកំពូលថ្នាក់ជាតិទាំង ១០ ក្រុម នឹងឡើងកាន់វេទិកាជាតិ ដើម្បីទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុ សម្រាប់ជំរុញការអភិវឌ្ឍ និងពង្រីកអាជីវកម្មរបស់ខ្លួន។ ការទទួលស្គាល់នេះ នឹងផ្តល់ឱកាសបន្ថែមដល់សហគ្រិនវ័យក្មេងដែល មានសក្តានុពល ក្នុងការអភិវឌ្ឍធុរកិច្ចថ្មី ពង្រឹងសមត្ថភាពត្រៀមខ្លួនចូលទីផ្សារ និងប្រែក្លាយគំនិត របស់ខ្លួនទៅជាអាជីវកម្មដែលមានចីរភាព។
ស្រគាលSight ដែលជាក្រុមនិស្សិត នៃកម្មវិធីសហគ្រិនមហាវិទ្យាល័យ បានចែករំលែកពីបទពិសោធន៍ និងអារម្មណ៍របស់ពួកគេថា «ការឡើងមកកាន់វេទិកានៃការប្រកួតសហគ្រិនមហាវិទ្យាល័យថ្នាក់ជាតិ (UniPreneur National Challnege) គឺដូចជាកំពុងឡើងទៅលើទីលានប្រកួតកីឡាថ្នាក់ជាតិដ៏ធំមួយ។ កម្មវិធីសហគ្រិន មហាវិទ្យាល័យ (UniPreneur) មិនត្រឹមតែជាការប្រកួតប៉ុណ្ណោះទេ តែ ជាកម្មវិធីដែលបានរៀបចំការ គិតរបស់យើងឡើងវិញ របៀបនៃការធ្វើការជាក្រុម និង ការដោះស្រាយបញ្ហា។ យើងរៀនតាមរយៈ ការអនុវត្តជាក់ស្តែង ដូចជា ការអភិវឌ្ឍគំនិត ការរៀបចំផលិតផលសាកល្បង/គម្រូ ការសាកល្បង ជាមួយអតិថិជនពិត ការទទួលយកមតិយោបល់ត្រលប់ ការប្រឈមនឹងបរាជ័យ និងការកែលម្អជា បន្តបន្ទាប់។ បទពិសោធន៍នេះបានផ្តល់ឱ្យយើងនូវសមត្ថភាពអនុវត្តជាក់ស្តែង និងទំនុកចិត្ត ដែលមេរៀន ក្នុងថ្នាក់រៀនតែមួយមុខមិនអាចផ្តល់ឱ្យបាន។ យើងមកទីនេះដើម្បីប្រកួតប្រជែង ប៉ុន្តែយើងនឹងចាក ចេញជាមួយនឹងមេរៀន និងបទពិសោធន៍ដែលនឹងជួយកំណត់អនាគតរបស់យើង និងត្រៀមខ្លួន ឱ្យយើងអាចចាប់ផ្តើម និងកសាងធុរកិច្ចថ្មីបាន»។
តាមរយៈការបង្កើតបរិយាកាសនៃការប្រកួតប្រជែងប្រកបដោយសុចរិតភាព មោទនភាពរបស់សាកល- វិទ្យាល័យ និងកិច្ចសហការគ្នា កម្មវិធីសហគ្រិនមហាវិទ្យាល័យ (UniPreneur) បានជួយលើកទឹកចិត្ត និស្សិតឱ្យចាប់អារម្មណ៍ និងចូលរួមក្នុងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព ព្រមទាំងបង្កើនការផ្សព្វផ្សាយ និងការទទួលស្គាល់ចំពោះគំនិតធុរកិច្ចថ្មីដែលដឹកនាំដោយយុវជន ទៅកាន់ដៃគូសក្តានុពល អ្នកឧបត្ថម្ភ វិនិយោគិន និងសាធារណជនទូទាំងប្រទេស។ សំខាន់ជាងនេះទៅទៀត កម្មវិធីនេះកំពុងរួមចំណែក កសាងអនាគតធនធានសហគ្រិនវ័យក្មេងដ៏រឹងមាំ ជំរុញនវានុវត្តន៍ និងការបង្កើតធុរកិច្ចថ្មី ព្រមទាំងគាំទ្រដល់អាទិភាពរបស់រាជរដ្ឋាភិបាលក្រោមយុទ្ធសាស្ត្របញ្ចកោណ — ដំណាក់កាលទី១ ជាពិសេសការពង្រឹងធនធានមនុស្ស ការជំរុញវនវានុវត្តន៍ និងសហគ្រិនភាព ការបង្កើនផលិតភាព និងសមត្ថភាពប្រកួតប្រជែង ព្រមទាំងការគាំទ្រដល់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។
អំពីសហគ្រិនខ្មែរ:
សហគ្រិនខ្មែរ (KE) ត្រូវបានបង្កើតឡើងជាបរធនបាលកិច្ចរាជរដ្ឋាភិបាល ដើម្បីអនុវត្តកម្មវិធី គាំទ្រសហគ្រិនភាព និងធ្វើការដោយផ្ទាល់ជាមួយស្ថាប័នដៃគូ និងអត្ថគាហកៈ។ សហគ្រិនខ្មែរ មានគោលដៅក្លាយជាថ្នាលជាតិសម្រាប់ ការលើកកម្ពស់គ្រប់សកម្មភាពសហគ្រិនភាព តាមរយៈការ កសាងប្រព័ន្ធអេកូឡូស៊ី ការផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុ និងការជម្រុញ ការវិនិយោគក្នុងវិស័យអាទិភាព។
ដើម្បីចូលរួម ឬស្វែងយល់បន្ថែម សូមទាក់ទង៖
ទំនាក់ទំនង: លោក ពក បញ្ញាពេជ្រ, ប្រធានជាន់ខ្ពស់ផ្នែកអភិវឌ្ឍន៍សហគ្រិនភាព
អ៊ីម៉ែល: [email protected]
ទូរស័ព្ទ: 023 900 855
កម្រងរូបភាពតាមលំដាប់លេខរៀង