យុទ្ធសាស្រ្តជាតិ

សម្តេច ហ៊ុន ម៉ាណែត៖ ការលើកកម្ពស់សេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ ជាគោលដៅសំខាន់នៃការបញ្ចប់សង្គ្រាម


សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចាត់ទុកខួបលើកទី២៥ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តដោយជោគជ័យនូវនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា ពិតជាមានអត្ថន័យជាប្រវត្តិសាស្ត្រ ដោយមិនអាចកាត់ថ្លៃបាន។
យុទ្ធសាស្រ្តជាតិ
ដោយ

ជាក់ស្តែងជោគជ័យនៃនយោបាយឈ្នះឈ្នះនេះ បានប្រែក្លាយតំបន់អតីតសមរភូមិទៅជាទីផ្សារ និងតំបន់អភិវឌ្ឍន៍ ប្រែក្លាយចម្ការមីនទៅជាចម្ការដំណាំ និងប្រែក្លាយការបែកបាក់ជាតិទៅជាការរួបរួមខ្មែរតែមួយ និងបានធ្វើឱ្យជម្លោះប្រដាប់អាវុធ ការព្រាត់ប្រាស់ដោយសង្រ្គាមត្រូវបានបញ្ចប់ទាំងស្រុងជាដើម។ ហើយគោលដៅសំខាន់បំផុតនោះ គឺបានធ្វើឱ្យកម្ពុជាអាចលើកកម្ពស់សេដ្ឋកិច្ចជាតិ និងការកាត់បន្ថយភាពក្រីក្រផងដែរ។

ថ្លែងនាពិធីអបអរសាទរ«ខួបលើកទី២៥ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយឈ្នះឈ្នះ និងខួប៥ឆ្នាំ នៃការកសាងវិមានឈ្នះឈ្នះ» នៅថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០២៣នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ផ្លែផ្កានៃនយោបាយឈ្នះឈ្នះ មិនបានហុចផលត្រឹមតែកម្ពុជានោះទេ តែក៏បានហុចផលដល់ប្រទេសក្នុងតំបន់ និងពិភពលោកផងដែរ ពោលគឺតាមរយៈការបញ្ចប់សង្គ្រាមនេះ កម្ពុជាបានរួមចំណែកដល់ការពង្រឹងសន្តិភាពក្នុងតំបន់ ជួយចូលរួមដោះស្រាយកិច្ចការលើឆាកអន្តរជាតិ ក៏ដូចជាចូលរួមដល់ការអភិវឌ្ឍសេដ្ឋកិច្ចនៅក្នុងតំបន់ផងដែរ។ មិនតែប៉ុណ្ណោះ សម្តេចធិបតី បានសង្កត់ធ្ងន់ថា ការបញ្ចប់សង្រ្គាមក៏បានធ្វើឱ្យកម្ពុជា អាចលើកកម្ពស់សេដ្ឋកិច្ចជាតិ និងការកាត់បន្ថយភាពក្រីក្រផងដែរ ដែលវាជាគោលដៅសំខាន់បំផុតរបស់រាជរដ្ឋាភិបាលកម្ពុជា។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ដែរថា នយោបាយឈ្នះឈ្នះ ទទួលបានជោគជ័យរហូតដល់ពេលនេះ គឺកើតចេញពីការដាក់ចេញនូវគោលនយោបាយច្បាស់លាស់របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា ដោយមានការចូលរួមរបស់ប្រតិបត្តិករស្នូល ប្រតិបត្តិករផ្សេងទៀតរួមទាំងប្រជាពលរដ្ឋផងដែរ។ ហើយការសាងសង់នូវវិមានឈ្នះឈ្នះនេះ គឺធ្វើឡើងដើម្បីកូនខ្មែរទាំងអស់គ្នាគ្រប់ជំនាន់ ដើម្បីចងចាំនូវតម្លៃសន្តិភាព តថភាពពិតប្រាកដរបស់កម្ពុជា និងធ្វើឡើងដើម្បីជាការបង្ហាញ និងទុកជាតឹកតាងនូវប្រវត្តិសាស្រ្តពិតប្រាកដរបស់កម្ពុជាដែលបានកើតឡើងពីអតីតកាលសម្រាប់ឱ្យកូនខ្មែរជំនាន់ក្រោយៗទៀតបានដឹង និងសិក្សាស្វែងយល់ផងដែរ។

បើតាមសម្តេចធិបតី រាជរដ្ឋាភិបាលមានមហិច្ឆតាខ្ពស់បំផុតក្នុងការលើកស្ទួយកិត្យានុភាពប្រទេសកម្ពុជាឱ្យកាន់តែខ្ពស់ត្រដែតឡើងបន្ថែមទៀតនៅលើឆាកអន្តរជាតិ និងបានដាក់ចេញនូវគោលដៅច្បាស់លាស់សម្រាប់កម្ពុជា នៅឆ្នាំ២០៥០ ក្លាយទៅជាប្រទេសមានចំណូលកម្រិតខ្ពស់ ខណៈ មហិច្ឆតាទាំងនេះអាចសម្រេចទៅបានជោគជ័យក៏ដោយសារមានសុខសន្តិភាពផងដែរ។

គួរជម្រាបថា នយោបាយឈ្នះឈ្នះមានគន្លឹះសំខាន់៣យ៉ាង ដែលជាស្នូលនៃដំណោះស្រាយ រួមមាន ការធានាអាយុជីវិត និងរាងកាយ ការធានាអាជីព និងមុខរបរ និងការធានាទ្រព្យសម្បត្តិ និងកម្មសិទ្ធិឯកជន៕

None



អត្ថបទបន្ទាប់


ធនាគារអេស៊ីលីដា ដាក់សាខាចំនួន ៧នៅរាជធានីភ្នំពេញ បើកបម្រើអតិថិជនរហូតដល់ម៉ោង៧យប់

ធនាគារអេស៊ីលីដា ដែលជាធនាគារពាណិជ្ជដ៏ធំ និងដំបូងគេ ដែលបានបោះផ្សាយលក់ភាគហ៊ុននៅកម្ពុជា នាពេលថ្មីៗនេះ បានប្រកាសដាក់ឲ្យដំណើរការសាខាចំនួ…

ក្រុមហ៊ុនធានារ៉ាប់រងទាំងអស់ បានផ្តល់សំណងជូនអតិថិជនជាង៤៦លានដុល្លារនៅ៩ខែឆ្នាំនេះ ខណៈទំហំបុព្វលាភមានជាង២៦៦លានដុល្លារ

ថ្នាក់ដឹកនាំសមាគមធានារ៉ាប់រងកម្ពុជា បានគូសបញ្ជាក់ថា ក្រុមហ៊ុនធានារ៉ាប់រងទាំងអស់នៅទូទាំងប្រទេសបានផ្តល់សំណងលើករណីផ្សេងៗជូនអតិថិជនមានទ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ