វិស័យពាណិជ្ជកម្ម

អាស៊ាន នៅតែជាទីផ្សារស្នូលរបស់កម្ពុជា ខណៈទំហំពាណិជ្ជកម្មនៅត្រីមាសទី១ ហក់ដល់ជិត៥ពាន់លានដុល្លារ


ការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា និងបណ្តាប្រទេសក្នុងតំបន់អាស៊ាន បន្តបង្ហាញសញ្ញាវិជ្ជមានគួរឱ្យកត់សម្គាល់។ ជាក់ស្តែងនៅក្នុងត្រីមាសទី១ ឆ្នាំ២០២៦ ទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបានជាង ៤,៨ពាន់លានដុល្លារកើនឡើងជាង១០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្រុមអ្នកជំនាញសេដ្ឋកិច្ចបានចាត់ទុកតំបន់អាស៊ានថា ជាខ្នងបង្អែកទីផ្សារដ៏រឹងមាំ ប៉ុន្តែក៏បានជំរុញឱ្យមានការពង្រឹងប្រព័ន្ធឡូជីស្ទីក និងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់បន្ថែម ដើម្បីទាញយកសក្តានុពលឱ្យបានជាអតិបរមា។
វិស័យពាណិជ្ជកម្ម
ដោយ

ការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា និងបណ្តាប្រទេសក្នុងតំបន់អាស៊ាន បន្តបង្ហាញសញ្ញាវិជ្ជមានគួរឱ្យកត់សម្គាល់។ ជាក់ស្តែងនៅក្នុងត្រីមាសទី១ ឆ្នាំ២០២៦ ទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបានជាង ៤,៨ពាន់លានដុល្លារកើនឡើងជាង១០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្រុមអ្នកជំនាញសេដ្ឋកិច្ចបានចាត់ទុកតំបន់អាស៊ានថា ជាខ្នងបង្អែកទីផ្សារដ៏រឹងមាំ ប៉ុន្តែក៏បានជំរុញឱ្យមានការពង្រឹងប្រព័ន្ធឡូជីស្ទីក និងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់បន្ថែម ដើម្បីទាញយកសក្តានុពលឱ្យបានជាអតិបរមា។

លោកបណ្ឌិត ឌុច ដារិន្ទ អ្នកជំនាញសេដ្ឋកិច្ច បានគូសបញ្ជាក់ថា ការសម្រេចបានកំណើនពាណិជ្ជកម្មរវាងកម្ពុជា ជាមួយប្រទេសក្នុងតំបន់អាស៊ាន នៅត្រីមាសទី១ឆ្នាំនេះ គឺបានបង្ហាញថា ទីផ្សារក្នុងតំបន់នេះនៅតែមានភាពរឹងមាំ និងជាមូលដ្ឋានដ៏សំខាន់ក្នុងការរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។ ស្របពេលសេដ្ឋកិច្ចសកលស្ថិតក្នុងភាពមិនប្រាកដប្រជាខ្ពស់ អ្នកជំនាញរូបនេះយល់ឃើញថា អាស៊ាន នឹងក្លាយជាទីផ្សារកាន់តែសំខាន់ថែមទៀតសម្រាប់កម្ពុជា។ តែយ៉ាងណា ដើម្បីជំរុញសក្តានុពលសេដ្ឋកិច្ចពាណិជ្ជកម្មក្នុងតំបន់នេះកាន់តែប្រសើរ ប្រទេសក្នុងតំបន់អាស៊ានគួរបន្តពង្រឹងការតភ្ជាប់ផ្នែកឡូជីស្ទីកក្នុងតំបន់បន្ថែម និងជំរុញពាណិជ្ជកម្មឌីជីថល។

ជាមួយគ្នានេះ ឧកញ៉ា ស៊ិន ចន្ធី អគ្គនាយកក្រុមហ៊ុនឡាញហល អិចប្រេស បានគូសបញ្ជាក់ថា អាស៊ាន ជាទីផ្សារដ៏សំខាន់មួយ ដែលរួមចំណែកជំរុញកំណើនពាណិជ្ជកម្មរបស់កម្ពុជា ដ្បិតទីផ្សារដ៏ធំ ដែលមានប្រជាជនជាង៦០០លាននាក់នេះមានទីតាំងជិត ងាយស្រួលដឹកជញ្ជូនទំនិញឆ្លងកាត់ ព្រមទាំងមានក្របខណ្ឌពាណិជ្ជកម្មសេរីរួម ដែលសម្រួលដល់ការដោះដូរពាណិជ្ជកម្មកាន់តែប្រសើរ។ តែយ៉ាងណា អ្នកជំនាញរូបនេះ យល់ឃើញថា ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារនេះហាក់មានការថយចុះបន្តិច ដោយសារឥទ្ធិពលនៃបញ្ហាប្រឈមសកល គួបផ្សំសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា នៅមានកម្រិត។  

ដោយឡែក អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជានៅតែចាត់ទុកអាស៊ានគឺជាទីផ្សារដោះដូរពាណិជ្ជកម្មដ៏មានសក្តានុពលមួយរបស់កម្ពុជា បើទោះបីជាការនាំចេញនាំចូលទំនិញមួយចំនួនរវាងកម្ពុជា-ថៃ មានការរាំងស្ទះក៏ដោយ។ សម្រាប់អ្នកជំនាញរូបនេះអាស៊ានជាទីផ្សារធំ និងមានសក្តានុពលខ្ពស់ ដែលអាចឱ្យកម្ពុជាអាចពង្រីកឱកាសនាំចេញរបស់ខ្លួនបន្ថែមទៀត។

បើយោងតាមស្ថិតិពាណិជ្ជកម្មរបស់ក្រសួងពាណិជ្ជកម្ម នៅត្រីមាសទី១ឆ្នាំ២០២៦ ទំហំដោះដូរពាណិជ្ជកម្មរវាងកម្ពុជា ជាមួយប្រទេសក្នុងតំបន់អាស៊ាន សម្រេចបានទឹកប្រាក់ជាង៤,៨ពាន់លានដុល្លារ កើនឡើងជាង១០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះការនាំចេញមានទំហំជាង១,៦ពាន់លានដុល្លារថយចុះជាង៧% ខណៈការនាំចូលមកវិញមានជាង៣,២ពាន់លានដុល្លារ កើនឡើងជាង២១%។ វៀតណាម ជាដៃគូដោះដូរពាណិជ្ជកម្មធំជាងគេបំផុតរបស់កម្ពុជា បើធៀបនឹងបណ្ដាប្រទេសសមាជិកអាស៊ានផ្សេងទៀត ដែលមានទំហំពាណិជ្ជកម្មទ្វេភាគីរហូតជាង២,២ពាន់លានដុល្លារ តាមពីក្រោយដោយសិង្ហបុរី ដែលមានទំហំពាណិជ្ជកម្មជាង១ពាន់លានដុល្លារ៕

អត្ថបទ សោម ស្រីពេជ្រ




អត្ថបទបន្ទាប់


ហេតុអ្វីបានជាលោក ត្រាំ មិនទាន់បើកការវាយប្រហារលើអ៊ីរ៉ង់ជាថ្មី ទាំងដែលការចរចាជាប់គាំង ហើយបទឈប់បាញ់អស់សុពលភាព?

មកទល់ពេលនេះសហរដ្ឋអាម៉េរិកនៅមិនទាន់បើកការវាយប្រហារជាថ្មីលើអ៊ីរ៉ង់នៅឡើយទេ បើទោះបីជាបទឈប់បាញ់រយៈពេល២សប្តាហ៍ ដែលបានអនុវត្តតាំងពីថ្ងៃទី…

ស្របពេលថ្លៃដើមផលិតហក់ឡើងខ្ពស់ តើស្រូវគួរហក់ឡើងដល់តម្លៃប៉ុន្មាន ទើបអាចផ្តល់ប្រាក់ចំណេញដល់កសិករ?

ក្នុងស្ថានភាពដែលតម្លៃធាតុចូលកសិកម្មកើនឡើងដល់ទៅប្រមាណ៥០% ក្រុមអ្នកជំនាញបានអំពាវនាវដល់រដ្ឋាភិបាលតាមរយៈក្រសួងពាណិជ្ជកម្មជួយអន្តរាគមន៍រុញច្រា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ