អត្ថបទពាណិជ្ជកម្ម

សមត្ថកិច្ចចុះបង្ក្រាបទីតាំងកាស៊ីណូធំមួយទៀត នៅខេត្តព្រះសីហនុ ឃាត់ខ្លួនជនបរទេស ១០៤នាក់


គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) នៅថ្ងៃទី ៨ ខែមេសា ឆ្នាំ ២០២៦ បានសហការជាមួយកម្លាំងមានសមត្ថកិច្ច បានចុះទៅបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) នៅទីតាំងកាស៊ីណូ ហ្សុងហ័រវុី ហ្គោឌិន សេន អ៊ីនធើនេស៊ិនណល អេនធើធេនម៉ិន ដែលស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ព្រមទាំងបានឃាត់ខ្លួនជនបរទេសសរុបចំនួន ១០៤នាក់។
សមត្ថកិច្ចចុះបង្ក្រាបទីតាំងកាស៊ីណូធំមួយទៀត នៅខេត្តព្រះសីហនុ ឃាត់ខ្លួនជនបរទេស ១០៤នាក់
ដោយ

ក្នុងប្រតិបត្តិការនេះ កម្លាំងមានសមត្ថកិច្ចបានដកហូតវត្ថុតាងនានា ជាអាទិ៍៖ ទូរស័ព្ទដៃចំនួន ១ ៥៩៥ គ្រឿង, កុំព្យូទ័រចំនួន ៣០គ្រឿង, Monitor ចំនួន ១៥៤ គ្រឿង, ធុង CPU ចំនួន៦៤គ្រឿង, ដុំចែកអ៊ីនធឺណេតចំនួន៥ដុំ, និងរថយន្ដចំនួន៥គ្រឿង ព្រមទាំងឧបករណ៍-សម្ភារពាក់ព័ន្ធមួយចំនួនផ្សេងទៀត។

បន្ទាប់ពីបន្ដនីតិវិធី និងពិនិត្យលម្អិតលើវត្ថុតាង ដែលប្រមូលបាន អាជ្ញាធរមានសមត្ថកិច្ចពិនិត្យឃើញថា កាស៊ីណូនេះ ពិតជាមានពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមប្រព័ន្ធព័ត៌មានបច្ចេកវិទ្យាប្រាកដមែន ហើយអាជ្ញាធរក៏បានសម្រេចដកហូតអាជ្ញាបណ្ណកាស៊ីណូនេះនៅថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ២០២៦។

រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ជាអាទិភាពខ្ពស់មួយពាក់ព័ន្ធដោយផ្ទាល់ទៅនឹងសន្ដិសុខសង្គម សុវត្ថិភាពប្រជាពលរដ្ឋ និងកិត្តិយសជាតិនៅលើឆាកអន្តរជាតិ។ ក្នុងស្មារតីនេះ គ.ល.ក. បានបញ្ជាក់ពីការប្តេជ្ញាចិត្ត បន្តសហការជាមួយស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរអនុវត្តច្បាប់ ដើម្បីទប់ស្កាត់ និងប្រឆាំងអំពើឆបោកតាមអនឡាញ តាមរយៈការពង្រឹងការត្រួតពិនិត្យ ការផ្សព្វផ្សាយការយល់ដឹង និងវិធានការការពារអ្នកប្រើប្រាស់។




អត្ថបទបន្ទាប់


កសិករថៃ ផ្ទុះការរិះគន់ និងចោទជាសំណួរថា តើរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម កំពុងជួយលើកស្ទួយ ឬជាន់ពន្លិចតម្លៃទុរេន?

ថ្មីៗនេះលោកស្រី ស៊ុផាជី សុថមភុន (Suphajee Suthumpun) រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ បានបង្កឱ្យមានរលកមន្ទិលសង្ស័យ និងការរិះគន់យ៉ាងចាស់ដៃព…

អាម៉េរិកនឹងរឹតបន្តឹងការផ្តល់ទិដ្ឋាការមិនមែនអន្តោប្រវេសន៍ ដើម្បីទប់ស្កាត់ការលបលួចសុំសិទ្ធិជ្រកកោន

រដ្ឋបាលលោក ដូណាល់ ត្រាំ បន្តយុទ្ធនាការរឹតបន្តឹងគោលនយោបាយអន្តោប្រវេសន៍ ដោយក្នុងនោះច្បាប់ថ្មីមួយត្រូវបានរៀបចំឡើង ដើម្បីរារាំងជនទាំងឡាយណា ដ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ