ច្បាប់អន្តោប្រវេសន៍

អាម៉េរិកនឹងរឹតបន្តឹងការផ្តល់ទិដ្ឋាការមិនមែនអន្តោប្រវេសន៍ ដើម្បីទប់ស្កាត់ការលបលួចសុំសិទ្ធិជ្រកកោន


រដ្ឋបាលលោក ដូណាល់ ត្រាំ បន្តយុទ្ធនាការរឹតបន្តឹងគោលនយោបាយអន្តោប្រវេសន៍ ដោយក្នុងនោះច្បាប់ថ្មីមួយត្រូវបានរៀបចំឡើង ដើម្បីរារាំងជនទាំងឡាយណា ដែលព្យាយាមប្រើប្រាស់ទិដ្ឋាការទេសចរណ៍ ឬការសិក្សា ដើម្បីទៅសុំសិទ្ធិជ្រកកោនក្នុងទឹកដីអាម៉េរិក។ ចាប់ពីពេលនេះតទៅ អ្នកដាក់ពាក្យសុំទិដ្ឋាការមិនមែនអន្តោប្រវេសន៍ ត្រូវតែឆ្លើយសំណួរបញ្ជាក់ឱ្យបានច្បាស់ថា ពួកគេមិនមានការភ័យខ្លាចចំពោះការធ្វើទុក្ខបុកម្នេញនៅក្នុងប្រទេសកំណើតរបស់ខ្លួន។
ច្បាប់អន្តោប្រវេសន៍
ដោយ

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN ក្រសួងការបរទេសសហរដ្ឋអាម៉េរិក បានផ្ញើឯកសារការទូតទៅកាន់ស្ថានទូត និងស្ថានកុងស៊ុលអាម៉េរិកទាំងអស់នៅទូទាំងពិភពលោក ដើម្បីដាក់ចេញនូវនីតិវិធីត្រួតពិនិត្យថ្មី។ វិធានការនេះ ធ្វើឡើងក្នុងគោលបំណងបិទចន្លោះប្រហោង នៃច្បាប់អន្តោប្រវេសន៍ ដែលកន្លងមកមានជនបរទេសជាច្រើនបានលួចបន្លំចូលអាម៉េរិកក្រោមរូបភាពអ្នកទេសចរ រួចក៏ដាក់ពាក្យសុំសិទ្ធិជ្រកកោននៅពេលទៅដល់។

ច្បាប់ទិដ្ឋាការថ្មីរបស់អាម៉េរិកនឹងអនុវត្តចំពោះអ្នកដែលដាក់ពាក្យសុំទិដ្ឋាការមិនមែនអន្តោប្រវេសន៍ ដែលរួមមានទិដ្ឋាការសម្រាប់អ្នកទេសចរ និស្សិត និងកម្មករបណ្តោះអាសន្ន។ កាលពីខែមករា ឆ្នាំ២០២៦ សហរដ្ឋអាម៉េរិក បានផ្អាកដំណើរការទិដ្ឋាការអន្តោប្រវេសន៍សម្រាប់ប្រទេសចំនួន៧៥រួចហើយ ។

ក្រសួងការបរទេសអាម៉េរិក បានជំរុញឱ្យមន្ត្រីកុងស៊ុល ត្រូវតែប្រុងប្រយ័ត្នចំពោះការត្រួតពិនិត្យ និងការផ្ដល់វីសាខុសឆ្គង ដូចជាអ្នកដាក់ពាក្យសុំទិដ្ឋាការ ដែលផ្ដល់ទិន្នន័យកុហកពាក់ព័ន្ធនឹងគោលបំណង នៃការធ្វើដំណើរចូលសហរដ្ឋអាម៉េរិករបស់ពួកគេ រួមទាំងអ្នក ដែលព្យាយាមសុំទិដ្ឋាការមិនមែនអន្តោប្រវេសន៍ តែមានគោលបំណងទាមទារសិទ្ធិជ្រកកោន នៅពេលទៅដល់សហរដ្ឋអាម៉េរិកជាដើម។

ជាមួយគ្នានេះក្រសួងការបរទេសអាម៉េរិក ណែនាំ ឱ្យមន្ត្រីកុងស៊ុលសួរសំណួរទៅកាន់អ្នកដាក់ពាក្យសុំទិដ្ឋាការមិនមែនអន្តោប្រវេសន៍ចំនួនពីរសំណួរ រួមមាន តើអ្នកធ្លាប់រងគ្រោះថ្នាក់ ឬរងការបំពានយ៉ាងយុត្តិធម៌នៅក្នុងប្រទេស ដែលអ្នកកាន់សញ្ជាតិ ឬក្នុងប្រទេសពំនាក់អចិន្ត្រៃយ៍របស់អ្នកដែរឬទេ? និងតើអ្នកភ័យខ្លាចថា នឹងរងគ្រោះថ្នាក់ ឬនឹងរងការបំពានយ៉ាងអយុត្តិធម៌នៅពេលត្រឡប់ទៅកាន់ប្រទេស ដែលអ្នកកាន់សញ្ជាតិ ឬប្រទេសពំនាក់អចិន្ត្រៃយ៍របស់អ្នកដែរឬទេ?

តាមការណែនាំក្នុងឯកសារការទូតនោះ លុះត្រាតែអ្នកដាក់ពាក្យឆ្លើយតបដោយផ្ទាល់មាត់ថា «ទេ» ចំពោះសំណួរទាំងពីរនេះ ទើបមន្ត្រីកុងស៊ុលអាចបន្តនីតិវិធីចេញទិដ្ឋាការឱ្យបាន។ ប្រសិនបើអ្នកដាក់ពាក្យបង្ហាញសញ្ញាណនៃភាពភ័យខ្លាច ឬអះអាងថា ខ្លួនកំពុងរងការធ្វើទុក្ខបុកម្នេញ នោះពាក្យសុំទិដ្ឋាការនឹងត្រូវបដិសេធភ្លាមៗ ព្រោះវាបានផ្ទុយពីគោលបំណងនៃទិដ្ឋាការប្រភេទមិនមែនអន្តោប្រវេសន៍។

អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាម៉េរិក បានសង្កត់ធ្ងន់ថា មន្ត្រីកុងស៊ុល គឺជារនាំងដំបូងក្នុងការការពារសន្តិសុខជាតិ សហរដ្ឋអាម៉េរិក និងបានបន្ថែមថា ក្រសួងប្រើប្រាស់ឧបករណ៍ និងធនធានដែលមានទាំងអស់ ដើម្បីពិនិត្យមើលថា តើអ្នកដាក់ពាក្យសុំទិដ្ឋាការម្នាក់ៗ មានលក្ខណសម្បត្តិត្រឹមត្រូវតាមច្បាប់របស់សហរដ្ឋអាម៉េរិកដែរឬទេ៕

អត្ថបទៈ សួន ឡង់ទី




អត្ថបទបន្ទាប់


សមត្ថកិច្ចចុះបង្ក្រាបទីតាំងកាស៊ីណូធំមួយទៀត នៅខេត្តព្រះសីហនុ ឃាត់ខ្លួនជនបរទេស ១០៤នាក់

គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) នៅថ្ងៃទី ៨ ខែមេសា ឆ្នាំ ២០២៦ បានសហការជាមួយកម្លាំងមានសមត្ថកិច្ច បានចុះទៅបង្ក្រាបបទល្មើសឆ…

ក្រុមហ៊ុនធំៗបី ក្នុងវិស័យដឹកជញ្ជូន និងឡូជីស្ទិក ប្រកាសពួតដៃគ្នា កសាងបណ្តាញដឹកជញ្ជូនអេឡិចត្រូនិចទូទាំងប្រទេស

ក្រុមហ៊ុន K-Worldbridge Logistics, DRSB Express Co., Ltd. និង Cambodia Post នៅថ្ងៃទី ០១ ខែឧសភា ឆ្នាំ ២០២៦ បានចុះហត្ថលេខាលើអនុស្សរ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ