វិស័យ​ហិរញ្ញវត្ថុ

តើកម្ពុជា អាចទាញផលប្រយោជន៍អ្វីខ្លះពីវេទិកាហិរញ្ញវត្ថុ Black Swan Summit ដែលខ្លួនធ្វើជាម្ចាស់ផ្ទះជាលើកដំបង?


មន្ត្រីរដ្ឋាភិបាលរដ្ឋាភិបាល អ្នកបង្កើតគោលនយោបាយ ធនាគារកណ្តាល វិនិយោគិន និងអ្នកជំនាញបច្ចេកវិទ្យាមកបណ្តាប្រទេសជាច្រើនលើពិភពលោកបានមកជុំគ្នានៅក្នុងវេទិកាហិរញ្ញវត្ថុអន្តរជាតិ Black Swan Summit ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ។ វេទិកាដែលរៀបចំឡើងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៥-១៦ ខែវិច្ឆិកា នេះ ផ្តោតសំខាន់លើការពិភាក្សាលើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត និងផលប៉ះពាល់ និងការគ្រប់គ្រងហានិភ័យនៃបច្ចេកវិទ្យាជំនាន់ថ្មីលើវិស័យហិរញ្ញវត្ថុ។
វិស័យ​ហិរញ្ញវត្ថុ
ដោយ

អ្នកជំនាញក្នុងវិស័យហិរញ្ញវត្ថុបានបង្ហាញសុទិដ្ឋិនិយមលើវេទិកានេះក្នុងការជួយជំរុញការអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុនៅកម្ពុជា ជាពិសេសប្រព័ន្ធទូទាត់បាគង ក៏ដូចជាទាក់ទាញការវិនិយោគពីបរទេស។

លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា បានគូសបញ្ជាក់ថា វេទិកាហិរញ្ញវត្ថុអន្តរជាតិ Black Swan Summit ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះជាលើកដំបូងមិនត្រឹមតែផ្តល់ផលប្រយោជន៍ផ្នែកសេដ្ឋកិច្ច ថែមទាំងជួយដល់វិស័យទេសចរណ៍ និងសេវាកម្មផ្សេងៗផងដែរ ដ្បិតកម្មវិធីនេះត្រូវបានរៀបចំឡើងអបជាមួយកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី និងហ្វ្រង់កូតិច ដែលមានប្រទេសជាង៨០ចូលរួម។ អ្នកជំនាញរូបនេះ ក៏រំពឹងផងដែរថា វេទិកានេះនឹងក្លាយជាចលករដ៏សំខាន់ក្នុងការជួយជំរុញការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ ជាពិសេសជួយពង្រីកការផ្សព្វផ្សាយប្រព័ន្ធទូទាត់បាគងឱ្យប្រទេសនានានៅលើពិភពលោកស្គាល់កាន់តែច្រើនថែមទៀត ព្រោះប្រព័ន្ធបាគងបានក្លាយជាប្រធានបទមួយដែលត្រូវបានលើកយកជជែកនៅក្នុងវេទិកានេះ។

ស្រដៀងគ្នានេះ លោក កាំង តុងងី ប្រនាយនាយកដ្ឋានទំនាក់ទំនង និងជាអ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានចាត់ទុកវេទិកាហិរញ្ញវត្ថុអន្តរជាតិ Black Swan Submit ជាវេទិកាដ៏មានសារសំខាន់សម្រាប់វិស័យហិរញ្ញវត្ថុរបស់កម្ពុជា ដោយអ្នកជំនាញហិរញ្ញវត្ថុជាតិ និងអន្តរជាតិបានពិភាក្សាគ្នាលើប្រធានបទសំខាន់ៗជាច្រើន ជាពិសេសប្រធានបទដែលពាក់ព័ន្ធនឹងការបង្កើតឆ្អឹងខ្នងនៃប្រព័ន្ធទូទាត់បាគងរបស់កម្ពុជាតែម្តង។ ជាការកត់សម្គាល់របស់អ្នកជំនាញរូបនេះ ប្រព័ន្ធបាគងមានទិន្នន័យនៃការទូទាត់មានទំហំធំ តែការទាញយកផលប្រយោជន៍ពីទិន្នន័យនេះហាក់នៅមានកម្រិតនៅឡើយ។

ងាកទៅមើលធនាគារ អេស៊ីលីដា វិញលោកបណ្ឌិត អ៊ិន ចាន់នី មើលឃើញថា វេទិកាហិរញ្ញវត្ថុអន្តរជាតិនេះ ក៏បានផ្តល់ចំណេះដឹង និងអត្ថប្រយោជន៍មួយចំនួនដល់ធនាគារ អេស៊ីលីដា ក្នុងការអភិវឌ្ឍន៍ផលិតផល និងសេវាកម្មរបស់ខ្លួនផងដែរ។

ថ្លែងក្នុងពិធីបើកវេទិកាអន្តរជាតិ Black Swan Submit កាលពីព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា លោកជំទាវ ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានគូសបញ្ជាក់ថា បច្ចុប្បន្នប្រព័ន្ធបាគងបានតភ្ជាប់គណនីប្រមាណ៣៨លានគណនីនៅក្នុងប្រទេស ដែលមានប្រជាជន១៧លាននាក់។ លោកជំទាវបានសង្កត់ធ្ងន់ថា ប្រព័ន្ធហិរញ្ញវត្ថុគួរត្រូវបានវាយតម្លៃដោយផ្អែកលើចំនួនមនុស្ស ដែលអាចទទួលបានសេវាទាំងនោះប្រកបដោយប្រសិទ្ធភាព មិនមែនវាស់វែងតែលើទំហំទឹកប្រាក់ដែលត្រូវបានចរាចរនោះទេ។ សម្រាប់ថ្នាក់ដឹកនាំរូបនេះ បើទោះបីជាហេដ្ឋារចនាសម្ព័ន្ធទូទាត់មានការរីកចម្រើនខ្លាំងក៏ដោយ ក៏កិច្ចការជំរុញបរិយាបន្នហិរញ្ញវត្ថុនៅតែត្រូវបន្តពង្រឹងបន្ថែមទៀត ជាពិសេសសម្រាប់ស្ត្រីគ្រួសារនៅតាមជនបទ និងអ្នកប្រកបរបរក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ៕




អត្ថបទបន្ទាប់


ក្រុមហ៊ុន WORLDBRIDGE GROUP ចុះហត្ថលេខាលើកិច្ចព្រមព្រៀងនៃការផ្តល់អាជ្ញាប័ណ្ណយុទ្ធសាស្ត្រជាមួយក្រុមហ៊ុន SEMMARIS អំឡុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតី EMMANUEL MACRON

ក្រុមហ៊ុន WORLDBRIDGE GROUP នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនៃការផ្តល់អាជ្ញាប័ណ្ណយុទ្ធសាស្ត្រជាមួយក្រុមហ៊ុន S…

​កម្ពុជា ដាក់គោលដៅអភិវឌ្ឍអ្នកជំនាញឌីជីថល​ឱ្យបាន១០ម៉ឺននាក់នៅមួយទសវត្សរ៍ខាងមុខ​

កម្ពុជា កំពុងអនុវត្តផែនការយុទ្ធសាស្ត្រសំខាន់ៗ ដើម្បីជំរុញបរិវត្តកម្មឌីជីថល ដោយមានឯកសារគោលនយោបាយ និងគម្រោងធំៗជាច្រើន​។ បើតាមរដ្ឋមន្ត្រីក្រស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ