កិច្ចការព្រំដែន

កម្ពុជា មិនទទួលស្គាល់ការកែប្រែខ្សែព្រំដែនណាមួយ ដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះទេ


ក្រោយមានការព្រមព្រៀងឈប់បាញ់ភ្លាមៗនៅនឹងកន្លែងកាលពីថ្ងៃទី ២៧ ខែធ្នូ គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា នៅធ្ងៃទី ២៩ ខែធ្នូនេះ បានប្រកាសថា នឹងបន្តអនុវត្ត ការងារវាស់វែង និងខណ្ឌសីមាព្រំដែនឱ្យបានឆាប់បំផុត ជាមួយគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ថៃ ដើម្បីសម្រេចបាននូវសន្តិភាពយូរអង្វែងតាមបណ្តោយព្រំដែន និងមិនទទួលស្គាល់នូវការកែប្រែខ្សែព្រំដែនណាមួយ ដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ។
កិច្ចការព្រំដែន
ដោយ

កម្ពុជា បានបញ្ជាក់ជាថ្មី អំពីការប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុក ដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ ខ្សែព្រំដែន មិនកែប្រែ គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់ គណៈកម្មការ បោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានា ដែលភាគីកម្ពុជា និងថៃបានឯកភាពគ្នានាពេលកន្លងមក។ នេះបើតាមការអះអាងរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែននៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនចេញផ្សាយនៅថ្ងៃទី២៩ ខែធ្នូ។

បើតាមការគូសបញ្ជាក់របស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនកម្ពុជា គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក(JBC)កម្ពុជា បានផ្ញើកំណត់ទូតទៅគណៈកម្មការ ចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ថៃ ស្នើរៀបចំកិច្ចប្រជុំពិសេសបន្ទាន់របស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ, ថៃ-កម្ពុជា នៅសប្តាហ៍ទី១ ខែមករា ឆ្នាំ២០២៦ នៅខេត្តសៀមរាប ដើម្បីពិភាក្សា និងបន្តការងារវាស់វែង និងខណ្ឌសីមា ដែលមានបីចំណុចគោលសំខាន់ៗ រួមមាន៖

១, បន្តចុះអនុវត្តការងារវាស់វែង និងបោះបង្គោលបណ្តោះអាសន្នលើដីជាក់ស្តែង នៅចន្លោះបង្គោលព្រំដែនលេខ ៤២-៤៧ ក្នុងភូមិសាស្ត្រភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្ត បន្ទាយមានជ័យ និងនៅចន្លោះបង្គោលព្រំដែនលេខ ៥២-៥៩ ក្នុងភូមិសាស្ត្រឃុំបឹងរាំង និងឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង។

២, ពិភាក្សាអំពីការចុះវាស់វែង និងបោះបង្គោលបណ្តោះអាសន្នលើដីជាក់ស្តែង នៅកំណាត់ខ្សែព្រំដែន ចន្លោះបង្គោលព្រំដែនលេខ ៣៣-៣៧ (តំបន់បឹងត្រកួន), តំបន់ច្រកទ្វារព្រំដែនអន្តរជាតិថ្មដា (ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់), តំបន់ព្រំដែនអូរភ្លុកដំរី (ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់), តំបន់ព្រំដែនច១ (ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់) និងតំបន់ព្រំដែន ផ្សេងទៀត។ ៣, បញ្ជូនក្រុមវាស់វែងចម្រុះ ដើម្បីចុះអនុវត្តការងារវាស់វែង និងខណ្ឌសីមាលើដីជាក់ស្តែង នៅ កំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនដែលបានឯកភាពគ្នា (ខ្សែព្រំដែនដើរតាមផ្លូវទឹក និងខ្សែ ព្រំដែនជាបន្ទាត់ត្រង់) ដោយអនុវត្តតាមស្មារតីនៃកំណត់ហេតុកិច្ចប្រជុំលើកទី៦ របស់គណៈកម្មការ ចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ ថៃ-កម្ពុជា ចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ ២០២៥ នៅរាជធានីភ្នំពេញ។

រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានអំពាវនាវឱ្យប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ ជឿទុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជា និងគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ដែលបាននិងកំពុងធ្វើកិច្ចការងារនេះ ប្រកបដោយមនសការវិជ្ជាជីរៈ និងការទទួលខុសត្រូវខ្ពស់បំផុត ដើម្បីជាប្រយោជន៍ដល់ប្រទេសជាតិ និងការពារពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ៕

អត្ថបទ៖ បូ ដូឡា​




អត្ថបទបន្ទាប់


ភ្ញៀវទេសចរឥណ្ឌា យ៉ាងច្រើនកុះករសម្រុកមកលេងកម្សាន្តនៅខេត្តសៀមរាប នៅប៉ុន្មានថ្ងៃចុងក្រោយនេះ តើដោយសារកត្តាអ្វី?

ខេត្តសៀមរាប គឺជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ និងមានសុវត្ថិភាពមួយរបស់កម្ពុជា ដែលភ្ញៀវទេសចរអន្តរជាតិ តែងតែនិយមទៅលេងកម្សាន្តរមណីយដ្ឋានប្រវត្តិសា…

មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល និងអ្នកជំនាញ មើលឃើញពីពន្លឺនៃសន្ដិភាព ក្រោយកិច្ចប្រជុំត្រីភាគី ចិន-កម្ពុជា-ថៃ បានបញ្ចប់

កិច្ចប្រជុំត្រីភាគី ចិន-កម្ពុជា-ថៃ ដែលរៀបចំឡើងនៅខេត្តយូណាន ប្រទេសចិន និងមានការចូលរួមដោយរដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងបី បានបិទបញ្ចប់ដោ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ