ដោយមើលឃើញពីបញ្ហាប្រឈម ដែលអតិថិជនជាច្រើនបានជួបប្រទះពាក់ព័ន្ធនឹងការដាក់ប្រាក់កក់ដំបូង ស្ថាប័នទាំងពីរបានផ្តួចផ្តើមគំនិតនេះដែលរចនាឡើងយ៉ាងច្បាស់លាស់សម្រាប់អតិថិជនដែលមានតម្រូវការកម្ចីសម្រាប់ទិញលំនៅដ្ឋានរបស់បុរីចន្ទគីរី ដែលអតិថិជនមានសមត្ថភាពក្នុងការបង់រំលស់ប្រចាំខែ ប៉ុន្តែមានការលំបាកក្នុងការបង់ប្រាក់កក់ដំបូង។ ដើម្បីដោះស្រាយបញ្ហានេះ ធនាគារ ប៊្រីដ នឹងផ្តល់ជូនអតិថិជននូវកម្ចីដែលមានទំហំរហូតដល់ ៩៥% នៃតម្លៃអចលនទ្រព្យ រួមជាមួយអត្រាការប្រាក់មានភាពប្រកួតប្រជែង និងលក្ខខណ្ឌបង់សងប្រកបដោយភាពបត់បែនរហូតដល់២០ឆ្នាំ។
លោក Richard Liew អគ្គនាយកប្រតិបត្តិនៃធនាគារ ប៊្រីដ បានមានប្រសាសន៍ថា៖ “តាមរយៈអនុស្សរណៈនៃការយោគយល់នេះ ស្ថាប័នទាំងពីរនឹងសហការគ្នាផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុដែលត្រូវបានរៀបចំឡើងយ៉ាងពិសេស ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជននាពេលបច្ចុប្បន្ន។ យើងជឿជាក់ថាដើម្បីជួយសម្រួលឥណទានដល់អតិថិជន កិច្ចសហកប្រតិបត្តិការនឹងជួយឱ្យការងារកាន់តែរលូនរាល់ពេលអតិថិជនដាក់ពាក្យស្នើរឥណទានទិញគេហដ្ឋានជាមួយបុរីចន្ទគីរី។ កិច្ចសហការនេះត្រូវបានរចនាឡើង ដើម្បីធ្វើឱ្យដំណើរការប្រាក់កម្ចីទិញផ្ទះកាន់តែលឿន មានសុវត្ថិភាព និងមានភាពងាយស្រួលសម្រាប់អតិថិជនរបស់យើងជាមួយនឹងដំណោះស្រាយហិរញ្ញវត្ថុដែលមានភាពបត់បែនតាមតម្រូវការ ដែលអនុញ្ញាតឱ្យប្រជាជនអាចមានឱកាសទទួលបានផ្ទះនៅក្នុងក្តីស្រម៉ៃរបស់ពួកគេដោយមានទំនុកចិត្ត។ ការផ្តល់ជូននេះនឹងត្រូវបានបង្កើតឡើងក្រោមការសហការយ៉ាងជិតស្និទ្ធ ដើម្បីធានាបាននូវការត្រួតពិនិត្យហ្មត់ចត់ និងការគ្រប់គ្រងហានិភ័យប្រកបដោយប្រសិទ្ធភាព»។
ភាពជាដៃគូនេះបានសរបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ធនាគារ ប៊្រីដ ក្នុងការផ្តល់ជូននូវដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយនវានុវត្តន៍ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារដែលកំពុងវិវត្តទៅមុខ។ តាមរយៈការកាត់បន្ថយភាពលំបាក ក្នុងការទទួលបានផ្ទះដែលអតិថិជនពេញចិត្ត ធនាគារមានគោលបំណងជួយដល់ក្រុមគ្រួសារជាច្រើនទៀតឱ្យទទួលបាននូវកន្លែងរស់នៅប្រកបដោយគុណភាព ផាសុកភាព ក្រោមការអភិវឌ្ឍដោយក្រុមហ៊ុន ISI គ្រុប។
ធនាគារ ប៊្រីដ គឺជាធនាគារពាណិជ្ជឈានមុខគេមួយនៅកម្ពុជា ដែលផ្តល់ជូននូវសេវាកម្ម និងផលិតផលហិរញ្ញវត្ថុយ៉ាងសម្បូរបែប។ ដោយផ្តោតលើការយកចិត្តទុកដាក់ចំពោះអតិថិជន និងសុវត្ថភាព ធនាគារ ប៊្រីដ បន្តគាំទ្រដល់ការរីកចម្រើននៃសេដ្ឋកិច្ចកម្ពុជា និងសុខុមាលភាពហិរញ្ញវត្ថុរបស់ប្រជាជន។