សង្គ្រាមនៅមជ្ឈិមបូព៌ា

សង្គ្រាមនៅមជ្ឈិមបូព៌ាកំពុងបង្កើនក្តីបារម្ភថ្មីៗក្នុងការធ្វើឱ្យសេដ្ឋកិច្ចពិភពលោកមានកំណើនយឺត និងជំរុញឱ្យតម្លៃទំនិញហក់ឡើងខ្ពស់


ឥទ្ធិពលអវិជ្ជមាន នៃសង្គ្រាមអ៊ីរ៉ង់ ដែលបានអូសបន្លាយអស់រយៈពេល៧សប្តាហ៍មកនេះ កំពុងរីករាលដាលពេញតំបន់មជ្ឈិមបូព៌ាហើយនឹងកាន់តែលេចចេញរូបរាងច្បាស់នៅសប្តាហ៍ក្រោយ តាមរយៈរបាយការណ៍ស្ទង់មតិអាជីវកម្មថ្មីៗពីជុំវិញពិភពលោក។ បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg ពិភពលោកកំពុងផ្តោតការយកចិត្តទុកដាក់លើសញ្ញាដំបូង នៃកំណើនសេដ្ឋកិច្ចយឺត និង អតិផរណាហក់ឡើង ដែលកំពុងបង្កើនការភ័យខ្លាចដល់បណ្ដាប្រទេសទូទាំងសកលលោក។
សង្គ្រាមនៅមជ្ឈិមបូព៌ា
ដោយ

បន្ទាប់ពីសង្គ្រាមអ៊ីរ៉ង់ ផ្ទុះឡើងរយៈពេល៧សប្តាហ៍ ការស្ទង់មតិអាជីវកម្មថ្មីៗ ដែលនឹងចេញផ្សាយនៅសប្តាហ៍ក្រោយ ត្រូវបានព្យាករថា នឹងបង្ហាញពីជម្រៅ នៃសង្គ្រាម ដែលប៉ះពាល់ដល់សកម្មភាពសេដ្ឋកិច្ច។ ទិន្នន័យបឋមបានចង្អុលបង្ហាញរួចហើយអំពីកំណើនខ្សោយ និងអតិផរណាខ្ពស់នៅក្នុងប្រទេសជាច្រើន ជាពិសេសនៅពេលដែលតម្លៃថាមពលកើនឡើង។

មូលនិធិរូបិយវត្ថុអន្តរជាតិ បានព្រមានថា ទោះបីជាសង្គ្រាមអ៊ីរ៉ង់ អាចនឹងបញ្ចប់ក្នុងពេលឆាប់ ៗនេះក្ដី ក៏ការខូចខាតសេដ្ឋកិច្ចនឹងមិនរសាត់បាត់ទៅឆាប់រហ័សនោះឡើយ។ ប្រេង និងឧស្ម័នហក់ឡើងថ្លៃខ្ពស់កំពុងជំរុញឱ្យទំនិញឡើងថ្លៃទូទាំងពិភពលោក ខណៈដែលអ្នកប្រើប្រាស់កាត់បន្ថយការចាយវាយ ហើយសកម្មភាពអាជីវកម្មក៏ធ្លាក់ចុះ។

ពេលនេះបណ្ដាធនាគារកណ្តាលប្រឈមមុខនឹងជម្រើសដ៏លំបាកមួយថាតើពួកគេគួរដំឡើងអត្រាការប្រាក់ ដើម្បីគ្រប់គ្រងអតិផរណា ឬក៏គាំទ្រកំណើន ខណៈដែលសេដ្ឋកិច្ចកំពុងធ្លាក់ចុះ។ ដោយសារភាពមិនប្រាកដប្រជានៅតែខ្ពស់ បណ្ដាអ្នកធ្វើគោលនយោបាយកំពុងតាមដានទិន្នន័យយ៉ាងយកចិត្តទុកដាក់ដើម្បីសម្រេចថា ត្រូវចាត់វិធានការបន្ទាប់បែបណា។

ជារួមសង្គ្រាមអ៊ីរ៉ង់ កំពុងបន្ថែមសម្ពាធលើសេដ្ឋកិច្ចពិភពលោក ដែលផុយស្រួយរួចទៅហើយ ហើយកត្តានេះបង្កើនហានិភ័យដែលពិភពលោកអាចប្រឈមកំណើនយឺតយូរអង្វែង រួមផ្សំជាមួយនឹងអតិផរណាខ្ពស់ដែលមិនងាយនឹងស្រកចុះ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


សម្ពាធសេដ្ឋកិច្ចបានក្លាយជាចំណុចខ្សោយរបស់លោក ត្រាំ នៅក្នុងសង្គ្រាមប្រឆាំងអ៊ីរ៉ង់

ក្រោយការបើកយុទ្ធនាការយោធាប្រឆាំងអ៊ីរ៉ង់អស់រយៈពេល៧សប្តាហ៍មកនេះ របបដឹកនាំក្រុងតេអេរ៉ង់ នៅតែអាចរក្សាជំហររឹងមាំ ខណៈដែលប្រធានាធិបតីអាម៉េ…

ធនាគារ ប៊្រីដ និងបុរី ចន្ទគីរី ចុះហត្ថលេខាលើភាពជាដៃគូ ដើម្បីផ្តល់ដំណោះស្រាយឥណទានគេហដ្ឋានប្រកបដោយភាពបត់បែន

ធនាគារ ប៊្រីដ និងក្រុមហ៊ុន ISI គ្រុប ដែលជាក្រុមហ៊ុនមេរបស់ បុរី ចន្ទ គីរី បានចុះអនុស្សរណៈនៃការយោគយល់គ្នាក្នុងភាពជាដៃគូយុទ្ធសាស្ត្រជាផ្លូវ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ