អត្ថបទពាណិជ្ជកម្ម

ធនាគារ ប្រ៊ីដ និង Little Caesars រួមគ្នាចែករំលែកក្តីស្រឡាញ់ និងលើកទឹកចិត្តកុមារឱ្យខិតខំរៀនសូត្រ ដើម្បីសម្រេចក្តីស្រមៃ


ដោយឈរលើស្មារតីនៃការចូលរួមចំណែកក្នុងការអភិវឌ្ឍសហគមន៍ និងលើកកម្ពស់ការអប់រំសម្រាប់កុមារ ធនាគារ ប្រ៊ីដ (BRIDGE Bank) ថ្មីៗនេះ បានសហការជាមួយហាងភីហ្សា Little Caesars បានរៀបចំសកម្មភាពសប្បុរសធម៌នៅ មជ្ឈមណ្ឌល ALOHA Learning Center ដោយនាំយកអំណោយ និងសម្ភារៈចាំបាច់មួយចំនួនទៅចែកជូនដល់កុមារ នៅអង្គការ បណ្តុះបណ្តាលនៃក្តីស្រឡាញ់។
ធនាគារ ប្រ៊ីដ និង Little Caesars រួមគ្នាចែករំលែកក្តីស្រឡាញ់ និងលើកទឹកចិត្តកុមារឱ្យខិតខំរៀនសូត្រ ដើម្បីសម្រេចក្តីស្រមៃ
ដោយ
អំពី BRIDGE Bank

ក្នុងសកម្មភាពសប្បុរសធម៌នេះនេះ ធនាគារ ប្រ៊ីដ និង Little Caesars បានរួមគ្នានាំយកមកនូវ ភីហ្សា ភ្លើងសូឡា សៀវភៅ សម្ភារៈសិក្សា និងការដាំដើមឈើ ដើម្បីចែកជូនដល់កុមារ ព្រមទាំងរួមចំណែក​បង្កើតបរិយាកាសសិក្សាដែលកាន់តែមានភាពកក់ក្តៅ និងលើកទឹកចិត្តឱ្យកុមារស្រឡាញ់ការរៀនសូត្រ និងបរិស្ថាន។

សកម្មភាពនេះ មិនត្រឹមតែជាការចែករំលែកអំណោយសប្បុរសធម៌ប៉ុណ្ណោះទេ ប៉ុន្តែជាការចែករំលែក ក្តីស្រឡាញ់ ក្តីសង្ឃឹម និងឱកាស ដល់កុមារ ដើម្បីឱ្យពួកគេទទួលបានការលើកទឹកចិត្តក្នុងការសិក្សា និងបន្តសុបិនសម្រាប់អនាគតរបស់ខ្លួន។

លោក Richard Liew នាយកប្រតិបត្តិ ធនាគារ ប្រ៊ីដ បានមានប្រសាសន៍ថា៖

“ការចូលរួមក្នុងទំនួលខុសត្រូវសង្គម (CSR) ពិតជាមានសារៈសំខាន់ និងមានអត្ថន័យយ៉ាងជ្រាលជ្រៅ​សម្រាប់យើងទាំងអស់គ្នា។ យើងជឿជាក់ថា ការចូលរួមចំណែកតូចៗរបស់យើងនៅថ្ងៃនេះ អាចក្លាយជា​ផ្នែកមួយ​នៃការកសាងសង្គមឱ្យកាន់តែរីកចម្រើន និងប្រសើរឡើងនៅថ្ងៃអនាគត ជាពិសេសតាមរយៈ​ការផ្តល់ឱកាស និងការលើកទឹកចិត្តដល់កុមារ ដែលជាធនធានមនុស្សជំនាន់ក្រោយ​ដ៏សំខាន់ ក្នុងការអភិវឌ្ឍប្រទេសជាតិ។"

លោក Richard Liew បានបន្ថែមទៀតថា "ធនាគារ ប្រ៊ីដ មិនត្រឹមតែជាដៃគូហិរញ្ញវត្ថុរបស់​អតិថិជន​ប៉ុណ្ណោះទេ ប៉ុន្តែយើងក៏យកចិត្តទុកដាក់ចំពោះការរីកចម្រើនរបស់សង្គម និងការអភិវឌ្ឍធនធាន​មនុស្សផងដែរ។ យើងនឹងបន្តចូលរួម និងសហការជាមួយដៃគូនានា ដើម្បីបង្កើតផលវិជ្ជមាន​ជូនដល់សហគមន៍ និងសង្គមកម្ពុជារបស់យើង”។

សូមបញ្ជាក់ថា នេះមិនមែនជាលើកទីមួយឡើយ ដែលធនាគារ ប្រ៊ីដ បានចូលរួមនៅក្នុងការងារសង្គម កន្លងមក ធនាគារពាណិជ្ជក្នុងស្រុកមួយនេះ ក៏បានចូលរួមនៅក្នុងសកម្មភាពជាច្រើនទៀតក្នុងការជួយ​លើកកម្ពស់​ដល់វិស័យអប់រំ សុខាភិបាល និងបរិស្ថានជាដើម។




អត្ថបទបន្ទាប់


ទីក្រុងធំៗពីររបស់ចិន បានជាប់ក្នុងបញ្ជីជាទីក្រុងឆ្លាតវៃបំផុតទាំង១០នៅលើពិភពលោក

ការប្រកួតប្រជែងបច្ចេកវិទ្យាសកលលោកកំពុងជំរុញឱ្យទីក្រុងធំៗប្រែក្លាយខ្លួនជាមជ្ឈមណ្ឌលឆ្លាតវៃ ឬទីក្រុងឆ្លាតវៃ។ ការសិក្សារបស់ក្រុមហ៊ុនប្រឹក្សាយោបល់ស…

ក្រៅពីដើរតួជាធុងអាគុយអគ្គិសនី ឡាវ ជាជម្រុកធនធានរ៉ែកម្រដ៏ធំមួយនៅតំបន់អាស៊ាន

ក្រៅពីថាមពលវារីអគ្គិសនី ឡាវ កំពុងបង្កើនការយកចិត្តទុកទៅលើការរុករក និងកែច្នៃធនធានរ៉ែកម្រ ដែលជាវត្ថុធាតុដើមដ៏សំខាន់មិនអាចខ្វះបានសម្រាប់ឧ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ