បង្គុំយានយន្ត និងបរិក្ខារអេឡិចត្រូនិក

កម្ពុជាមានមហិច្ឆតាប្រែក្លាយខ្លួនជាមជ្ឈមណ្ឌលផលិត និងចែកចាយគ្រឿងបង្គុំយានយន្ត និងបរិក្ខាអេឡិចត្រូនិកនាពេលអនាគត


រាជរដ្ឋាភិបាលកម្ពុជាមានមហិច្ឆតាប្រែក្លាយកម្ពុជាជាមជ្ឈមណ្ឌលប្រមូលផ្ដុំសកម្មភាពផលិតគ្រឿងបង្គុំយានយន្ត និងបរិក្ខារអេឡិចត្រូនិកសម្រាប់នាំចេញទៅកាន់បណ្ដាប្រទេសក្នុងតំបន់ និងលើពិភពលោក។ ការបង្ហាញមហិច្ឆតានេះ ធ្វើឡើងក្រោយកម្ពុជាទទួលបានគម្រោងវិនិយោគជាបន្តបន្ទាប់ស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញនាពេលកន្លងមក។
បង្គុំយានយន្ត និងបរិក្ខារអេឡិចត្រូនិក
ដោយ

នៅក្នុងពិធី“សម្ពោធដាក់ឱ្យដំណើរការជាផ្លូវការរោងចក្រផ្គុំ និងដំឡើងរថយន្តតូយ៉ូតានាព្រឹកថ្ងៃទី២ ខែឧសភា នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាមានមហិច្ឆតាប្រែក្លាយកម្ពុជាឱ្យក្លាយជាមជ្ឈមណ្ឌលផលិត និងចែកគ្រឿងបង្គុំយានយន្ត និងបរិក្ខាអគ្គិសនី ដ៏ធំមួយនៅក្នុងតំបន់អាស៊ាននាពេលអនាគត។ ដើម្បីឈានទៅសម្រេចគោលដៅដ៏ធំមហិមានេះកម្ពុជាបានកំណត់ជាអាទិភាពការងារតាមផ្នែកចំនួន៥ រួមមានយុទ្ធសាស្រ្ត និងការសម្របសម្រួលអន្តរស្ថាប័ន ធនធានមនុស្ស និងនវានុវត្តន៍ ហេដ្ឋារចនាសម្ព័ន្ធ កិច្ចសម្រួលពាណិជ្ជកម្ម និងបរិយាកាសធុរកិច្ច និងការវិនិយោគ។

ទន្ទឹមនឹងក្រុមហ៊ុនតូយ៉ូតាសម្ពោធបើករោងចក្រផ្គុំ និងដំឡើងរថយន្តម៉ាកតូយ៉ូតានៅកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តឱ្យក្រុមហ៊ុន តូយ៉ូតា សិក្សាលើសក្ដានុពល និងពង្រីកលទ្ធភាពក្នុងការប្រើប្រាស់ផលិតផលវត្ថុធាតុដើមដែលមានស្រាប់នៅក្នុងស្រុក តាមរយៈការចាប់ដៃគូជាមួយក្រុមហ៊ុន និងសិប្បកម្មនានា ព្រោះកិច្ចការនេះនឹងជួយដល់ការលើកកម្ពស់ដល់វិស័យសហគ្រាសធុនតូច និងធម្យម។

យ៉ាងណាមិញសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត រំពឹងថា តាមរយៈវត្តមានរបស់រោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ក្រុមហ៊ុនតូយ៉ូតា ដែលជាក្រុមហ៊ុនដ៏ធំមួយនៅលើពិភពលោកវានឹងជួយស្រូបទាញវិនិយោគិនបរទេសឱ្យមកសិក្សាសក្តានុពល និងបោះទុនវិនិយោគនៅកម្ពុជាបន្ថែមទៀត។ លើសពីនេះវត្តមានរោងចក្រនេះ ក៏ជាសញ្ញាវិជ្ជមានបង្ហាញពីការធ្វើពិពិធកម្មសេដ្ឋកិច្ចរបស់កម្ពុជា និងជាសក្ខីភាពបង្ហាញពីជឿទុកចិត្តរបស់វិនិយោគិនមកលើសក្ដានុពលវិនិយោគ និងស្ថិរភាពនយោបាយនៅកម្ពុជាផងដែរ៕

អត្ថបទ៖ បូ ដូឡា,រូបភាព ឯកសារ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រោយផ្អាកអស់រយៈពេលជាច្រើន ក្រុមហ៊ុនអាកាសចរណ៍ Emirates បើកដំណើរការហោះហើរមកកម្ពុជាឡើងវិញ

ព័ត៌មាន
នៅទីបំផុតក្រុមហ៊ុនអាកាសចរណ៍ Emirates ដែលជាក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិដ៏ធំបំផុតមួយរបស់ពិភពលោកបានសម្រេចចិត្តតភ្ជាប់ជើងហោះហើរមកកាន់កម្…

ឌូបៃ ប្រកាសអាសន្នបិទគ្រប់ឆ្នេរខ្សាច់ សួនសាធារណៈ និងផ្សារ ខណៈអាកាសធាតុប្រែប្រួលខ្លាំងពិបាកប៉ាន់ស្មាន

ព័ត៌មាន
សាលាក្រុងឌូបៃ នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម កាលពីថ្ងៃពុធ ទី១ ខែឧសភា បានប្រកាសអាសន្ន ដោយតម្រូវឱ្យបិទគ្រប់ឆ្នេរសមុទ្រ សួនសាធារណៈ និងផ្សារទាំ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ